បុគ្គលិកអប់រំនៅរាជធានីភ្នំពេញនឹងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ នៅថ្ងៃទី១៥ខែមេសា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖នៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ ២០២១នេះក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្តីជូនដំណឹងមួយស្តីពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបុគ្គលិកអប់រំនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ខែមេសាឆ្នាំ២០២១តទៅ។

បើតាមសេចក្តីជូនដំណឹងក្រសួងអប់រំបានបញ្ជាក់ថាក្រសួងជាមួយ ភាគីពាក់ព័ន្ធនឹងរៀបចំដំណើរការចាក់ វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា នៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងក្របខ័ណ្ឌក្រសួងអប់រំ យុវជន និងកីឡា ចាប់ពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ តទៅ នៅតាម ទីតាំង ចំនួន ១៥ ដែលបានកំណត់ដោយក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសុខាភិបាល។

ក្រសួងអប់រំបានឱ្យដឹងក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនដែរថា សម្រាប់ទីតាំងចាក់វ៉ាក់សាំងសាលាបឋមសិក្សាស្ទឹងមានជ័យ ត្រូវប្តូរទៅទីតាំងចាក់វ៉ាក់សាំងវិទ្យាល័យ ហ៊ុន សែន ចាក់អង្រែ និងវិទ្យាល័យ ច .ហ.ស ជម្ពូវ័ន ត្រូវប្តូរទៅទីតាំង សាលាបឋមសិក្សាតាំងកសាង វិញ។ ដើម្បីឱ្យ ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី២ ជូនបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា ប្រព្រឹត្តទៅ តាមពេលវេលាកំណត់ និងទទួលបានជោគជ័យ ប្រកបដោយសុវត្ថិភាព ក្រសួងសូមជូនកាលបរិច្ឆេទ និង ពេលវេលា ដូចខាងក្រោម៖

 (សូមមើលសេចក្តីជូនដំណឹងខាងក្រោម)

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner