រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទង និងទៅកាន់ទីតាំងមួយចំនួនឲ្យប្រញាប់ទៅធ្វើតេស្ដជាបន្ទាន់
រដ្ឋបាលខេត្តស្វាយរៀងនៅថ្ងៃសទី១៤មេសាឆ្នាំ២០២១ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលធ្លាប់បានទាក់ទងជាមួយឈ្មោះ កែវ សុភ័ក្រ ភេទប្រុស អាយុ ៤៦ឆ្នាំ ជាអ្នកលក់ដូរសម្ភារ គ្រឿងសំណង់ ថ្នាំលាប មានទីលំនៅផ្លូវកំពង់ស្ពាន ភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត និង ប្រជាពលរដ្ឋដែលធ្លាប់ទៅកាន់ទីតាំងផ្ទះលក់ដូរគ្រឿងសំណង់ លក់ថ្នាំពណ៌ និងថ្នាំលាបផ្ទះ យីហោ ក្រុមហ៊ុន អិល ធី អិន ជី ប្រូភើធី ឯ.ក L T N G PROPERTY CO.,LTD ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត, ការដ្ឋានសំណង់មជ្ឈមណ្ឌលកំសាន្តBS, តូបលក់បន្លែ ត្រីសាច់ ខាងលិចផ្សារ អ្នកលក់ពងទាកូននៅខាងមុខផ្សារ និងផ្ទះលក់ថ្នាំពេទ្យខាងកើតផ្សារអន្តរជាតិ, ផ្សាររាត្រី (ផ្ទះពេទ្យសុផល) Pharmacy នៅជិតហាងកាហ្វេតានី ចាប់ពីថ្ងៃទី២៧មីនា ឆ្នាំ២០២១មក។
ប្រសិនបើមានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើ តេស្តរកមេរោគ ដែលមានទីតាំងនៅអតីតយានដ្ឋាន Mr.So ស្ថិតនៅភូមិតាបឹប សង្កាត់បាវិត ឬទំនាក់ទំនងមកក្រុមការងារ044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។