អំណោយជាគ្រឿងឧបភោគ បរិភោគ និងសម្ភារប្រើប្រាស់សម្រាប់ការពារជម្ងឺឆ្លងCovid19 ត្រូវបានប្រគល់ជូន ពលរដ្ឋក្រីក្រ ប្រមាណ៥៥គ្រួសារ ក្នុងស្រុកឱរ៉ាល់

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ស្ពឺ៖ លោក ពូន វណ្ណា តំណាង ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង ទីប្រឹក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងលោកស្រី ឈួ ម៉ាលី តំណាងអោយក្រុមហ៊ុន សាន់ នី គ្រុប(SUNNY GROUP) រួមនឹងអាជ្ញាធរភូមិ ឃុំ កាលពីព្រឹកថ្ងៃអាទិត្យ ទី២៦ ខែមេសា ឆ្នាំ២០២០ បានអញ្ជើញចុះចែកអំណោយជូនដល់ប្រជាពលរដ្ឋក្រីក្រ ប្រមាណ៥៥គ្រួសារ នៅភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយគ្រួសារនីមួយៗទទួល បានគ្រឿងឧបភោគ បរិភោគថ្នាំសង្កូវ ម៉ាស ជែលលាងដៃ សាប៊ូលាងដៃ និងថវិកាចំនួន៥០០០០រៀល(៥ម៉ឺនរៀល)។

បន្ទាប់ពីស្តាប់របាយការណ៍ពីអាជ្ញាធរ ភូមិ ឃុំ អំពីការចូលរួមកាការពារជម្ងឺកូវិដ១៩ ស្របតាមការប្រកាសរបស់ប្រមុខរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាលរួចមក ក្នុងនាម ឯកឧត្តមឧកញ៉ា ឡូវ ហ៊ឹង បានប្រសាសន៍លើកឡើងថា សូមបងប្អូនដែលកំពុងរស់នៅក្នុងភូមិសូមចងចាំនិងបង្កើនការប្រុងប្រយ័ត្នជាប់ខ្លួនជានិច្ច គឺត្រូវពាក់ម៉ាសការពារ មានទឹកអាល់កុល និងជែលសម្អាតមេរោគ និងបាក់តេរីផ្សេងៗ ដើម្បីចៀសវាងការចម្លងេមេរោគពីមនុស្សម្នាក់ ទៅម្នាក់ ដោយសារខ្វះការប្រុងប្រយ័ត្ន ពោលការរស់នៅប្រចាំថ្ងៃ ត្រូវអនាម័យរស់នៅល្អ ដើម្បីសុខភាព និងអាយុជិវិតរស់នៅបានយូរអង្វែង។

លោក ពូន វណ្ណ បានផ្តាំផ្ញើរសូមអោយបងប្អូនប្រជាពលរដ្ឋ សូមមានការថែទាំសុខភាព ត្រូវអនាម័យជាប់ជាប្រចាំក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលមេរោគ Covid19ទំាងអស់គ្នា។
លោកស្រី ឈួ ម៉ាលី មានប្រសាសន៍ថា តូបលក់ដូរនៅលើផ្ទៃដីប្រមាណ១៦ហិកតា ត្រូវបានដាក់សម្រាប់លក់ ដូរ ប្រកបអាជីវកម្មផ្សេងៗ ដោយមិនមានការបង់ប្រាក់ជួលតូបទេ នៅក្នុងភូមិស្រែកិន ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ក្នុងន័យចូលរួមកាត់បន្ថយភាពក្រីក្រ និងបង្កើត សេដ្ឋកិច្ច ដើម្បីអោយបងប្អូនប្រជាពលរដ្ឋ នៅតំបន់នោះបង្កើតបាននូវប្រាក់ចំណូលជាប្រចាំថ្ងៃផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner