សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងអ្នកលេងអាប៉ោង មួយកន្លែងក្នុងស្រុកស្អាងខេត្ត
កណ្ដាល៖ ក្រុមអ្នកញៀនល្បែងស៊ីសង(អាប៉ោង) ត្រូវបានសមត្តកិច្វស្រុកស្អាងចុះបង្ក្រាបដល់ទីតាំង អ្នកបាញ់មេ និងអ្នកចាក់រត់បាតជើងសព្រៀត។ ដោយករណីនេះបានកើតឡើងកាលពី
ថ្ងៃអាទិត្យ៥កើត ខែពិសាខ ឆ្នាំជូតទោស័ក២៥៦៣ ត្រូវនិងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៥ និង០០នាទី នៅចំណុចដីក្នុងរបងគេទុកចោល ស្ថិតនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាងខេត្ត ខេត្តកណ្តាល។
សមត្តកិច្ចបានឲ្យនឹងថា៖ ជនសង្ស័យមិនស្គាល់អត្តសញ្ញាណទេពីព្រោះរត់អស់។ ហើយវត្ថុតាងចាប់យករួមមាន
១.ចាន គំរប កំរាល សម្រាប់លេងអាប៉ោងចំនួន០១ឈុត។ សមត្តកិច្វបានបញ្ជាក់ទៀតថាៈ
នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើមានប្រជាពលរដ្ឋ បានរាយការណ៍តាមរយៈទូរសព្ទ័ថា មានករណីលេងល្បែងស៊ីសងខុសច្បាប់(អាប៉ោង)នៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ។
ភ្លាមនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលក្រាំងយ៉ូវសហការណ៍ជាមួយកម្លាំងនគរបាលយុត្តិធម៌ស្រុកស្អាង បានចុះទៅដល់កន្លែងកើតហេតុ ឃើញមានជនសង្ស័យមានគ្នាប្រហែល១០នាក់ កំពុងលេងអាប៉ោងនៅក្នុងរបងដែលបិទទ្វា ដាក់គន្លឹះធ្វើឲ្យរាំងស្ទះដល់កម្លាំងរបស់យើង បណ្ដាលឲ្យជនសង្ស័យនាំគ្នារត់ ផ្លោះរបងគេចខ្លួនបាត់អស់ទៅ បន្សល់ទុកវត្ថុតាងដកហូតខាងលើនេះទេ៕ធ.ដ
ដោយ ខាត់.សុខឿន