បុណ្យចូលឆ្នាំថ្ងៃទី២ អគ្គិភ័យឆេះផ្ទះពលរដ្ឋអស់១ខ្នងនៅសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ

ភ្នំពេញ ៖ មានករណីអគ្គិភ័យមួយឆាបឆេះផ្ទះ ប្រជាពលរដ្ឋអស់១ខ្នង ស្ថិតនៅ តាមបណ្តោយផ្លូវបេតុង ភូមិកោះក្របី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បង្កការភ្ញាក់ផ្អេីលដល់អាជ្ញាធរមានសមត្ថកិច្ចចុះអន្តរាគមន៍ កាលពីវេលាម៉ោង ៩និង៣០នាទីព្រឹក ថៃ្ង ព្រហស្បតិ៍ ៤កេីត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ។

សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះមានឈ្មោះ ឡាយ សុភាព ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ

  • មុខរបរ : នៅផ្ទះ
  • មូលហេតុ : ឆ្លងចរន្តអគ្គិសនី
  • ប្រភេទ សំណង់ : ឈេីប្រក់សង្ក័សី (ទំហំ ១០ម៉ែត្រ x ២៥ម៉ែត្រ )
  • ខូចខាតសំភារៈ ខូចខាតទាំងស្រុង និងពុំបណ្តាលអោយរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ
  • ស្លាប់ មនុស្ស : គ្មាន
  • របួស មនុស្ស : គ្មាន

ក្នុងប្រតិបត្តិការណ៍នេះ រថយន្តការិយា ល័យ អគ្គិភ័យ : ចំនួន ១គ្រឿង ប្រើប្រាស់ទឹក ប្រេីប្រាស់ទឹកអស់ចំនួ ន ១ឡាន ស្មេីរនឹង ៤ម៉ែត្រ គូប ។ ហេីយរថយន្តពន្លត់អគ្គិភ័យ ជំនួយរួមមានៈ

  • រថយន្តពន្លត់អគ្គិភ័យ របស់បុរី ប៉េង ហួត បឹងស្នោ ចំនួន ២គ្រឿង ប្រើប្រាស់ ទឹកអស់ ២ឡាន ស្មេីរនឹង ៨ម៉ែត្រ គូប
  • រថយន្តពន្លត់អគ្គិភ័យ របស់សាលាសង្កាត់ព្រែកថ្មី ចំនួន ១គ្រឿង ប្រើប្រាស់ ទឹកអស់ ១ឡាន ស្មេីរនឹង ៤ម៉ែត្រ គូប
    ក្នុងករណីអគ្គីភ័យនេះបានពន្លត់ចប់ : នៅវេលាម៉ោង ១០និង៣០នាទីព្រឹក នាថ្ងៃខែឆ្នាំដដែរ ៕ ដោយ ៖ ភារ៉ា និងប៊ុនធី
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner