ឧត្តមសេនីយ៍ត្រី នៃ និយម ដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំងឈរជើងសហការការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ តាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម
ខេត្តកណ្តាល៖ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ នេះ ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកណ្តាល បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខកងកម្លាំង ត្រៀមការពារទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ដែលកំពុងឈរជើងប្រចាំការនៅតាមបន្ទាត់ព្រុំដែនកម្ពុជា-វៀតណាម ស្ថិននៅក្នុងភូមិសាស្រ្តស្រុកកោះធំ និងស្រុកលើកដៃខេត្តកណ្តាល។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម មេបញ្ជាការ បានមានប្រសាសន៍ផ្តាំផ្ញើរនិងសាកសួរសុខទុក្ខពីថ្នាក់ដឹកនាំគ្រប់រួប ជាមួយនិងកងកម្លំងដែលបាននិងកំពុងបំពេញបេសកកម្មនេះ និងបានជូនពរក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ផងដែរ។ ជាមួយគ្នានេះ ឯកឧត្តម មេបញ្ជាការក៏បាន ធ្វើការណែនាំ និងក្រើនរំលឹកទៅដល់កងកម្លាំងទាំងអស់ ត្រូវធ្វើការសហការជាមួយអាជ្ញាធរមូលដ្ឋានយ៉ាងជិតស្និត ដើម្បីអាចឈានទៅលុបបំបាត់ការឆ្លងរីករាលដាលជំងឺកូវីដ១៩ នៅកម្ពុជា។ ឯកឧត្តម មេបញ្ជាការ បានបញ្ចាក់បន្ថែមទៅដល់កងកម្លាំងត្រូវតែបន្តអនុវត្តន៍ជាប់ជានិច្ចទៅតាមវិធានការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដាក់ចេញដោយសម្តេចតេជោ នាយករដ្ឋមន្រ្តី បើទោះបីជាកងកំលាំងទាំងអស់របស់យើងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ រួចទាំងរួចរាល់ហើយ ក្តីគឺវិធានការណ៍ ៣ការពារ និង៣កុំ គ្រប់ពេលវេលា និងគ្រប់ទីកន្លែងទាំងអស់ ។ឯកឧត្តម ឧត្តមសេនីយ៍ត្រី នៃ និយម មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកណ្តាល បាននាំយកមជាមួយនូវ នូវគ្រឿងឧបភោគបរិភោគ រួមនិងថវិការ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃរបស់កងកម្លាំងដែលបានឈរជើងសហការ រួមមាន ៖ អង្ករ ចំនួន ១០ បាវ, ទឹកត្រី ២យួរ, ទឹកស៊ីអ៊ីវ ២យួរ, ត្រីខ ២យួរ, មី ចំនួន ១០ កេស, ប៊ីចេង ២កញ្ចប់, អំបិល ២កញ្ចប់, ស្ករស ២កញ្ចប់, អាកុល ២កេស, និងថវិការចំនួន ១លាន៣០ម៉ឺនរៀលផងដែរ។ ឯកឧត្តម មេបញ្ជាការ និងក្រុមការងារ បាននាំយកទេយ្យទាន និងថវិការចំនួន ៤ម៉ឺនប្រគេនព្រះសង្ឃ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ៕