ធ្ងន់ហើយ! ឥណ្ឌាឆ្លងកូវីដ ១ថ្ងៃ ជាង២០ម៉ឺននាក់លើកដំបូង

ប្រទសឥណ្ឌាបានបន្តរកឃើញវិជ្ជមានជំងឺវីរុសកូវីដ១៩ ជាង២០ម៉ឺននាក់ទៀត នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាថ្ងៃទី១៥ មេសា ២០២១នេះ។

ប្រភពថា ត្រឹម២៤ម៉ោងមកនេះ ករណីឆ្លងកូវីដ១៩ នៅប្រទេសឥណ្ឌាមានចំនួន២០ ម៉ឺន ៧៣៩នាក់ ដោយវាគឺជាលើកដំបូងហើយដែល១ថ្ងៃឆ្លងជាង២០ម៉ឺននាក់នៅប្រទេសមួយនេះ។

បើតាមក្រសួងសុខាភិបាលឥណ្ឌាថា មានជាង១៤លាននាក់ហើយដែលបានឆ្លងកូវីដ១៩ នៅក្នុងប្រទេស ក្នុងនោះស្លាប់ជាង១៧ម៉ឺននាក់។ ម្សិលមិញ ឆ្លងជាង១៨ម៉ឺននាក់ នៅឥណ្ឌា៕  

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner