ខេត្តតាកែវ បិទខ្ទប់ភូមិមួយ ក្រោយការរកឃើញអ្នកឆ្លង៣នាក់ចុងក្រោយ (Video Inside)

ខេត្តតាកែវ បានសម្រេចបិទភូមិមួយមិនឲ្យមានមនុស្សចេញចូល ក្រោយការរកឃើញករណីឆ្លងកូវីដ១៩ នៅក្នុងភូមិនោះ។ យោងតាមអភិបាលខេត្តរាកែវ លោក អ៊ូច ភា ភូមិស្នោ, ឃុំស្នោ ក្នុងស្រុកព្រៃកប្បាស ត្រូវបានបិទជា បណ្តោះអាសន្ន ចាប់ពីម៉ោង៧យប់ ថ្ងៃទី១៤ខែមេសារហូតដល់មានសេចក្ដីសម្រេចជាថ្មី។

ខេត្តតាកែវក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ បានរកឃើញអ្នកឆ្លង៣នាក់ ដែលរស់នៅក្នុងភូមិស្នោរ ដែលគេ បានបិទខ្ទប់មិនឲ្យ មានមនុស្សចេញចូលនោះ។ ខេត្តតាកែវ មានមនុស្សឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈកើនដល់ចំនួន១៧ នាក់។

https://www.youtube.com/watch?v=LOxP3b8GTj4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner