ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាង២ម៉ឺនករណី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន ២ម៉ឺន១ពាន់៤១០ ករណី និងការស្លាប់ថ្មីមានចំនួន៣២៩នាក់។ កម្ពុជាមានការឆ្លងសរុបលើសចំនួន៥ពាន់នាក់ហើយនៅថ្ងៃនេះ រាប់ទាំងការឆ្លងថ្មី ចំនួន៣៤៤ករណីរយៈពេល២៤ម៉ោងចុងក្រោយនេះ ក្នុងនោះការឆ្លងចូលក្នុងសហគមន៍មាន ចំនួន៣៣៩ករណី, ការឆ្លងលើពលករមកពីប្រទេសថៃចំនួន១ករណី, និងការឆ្លងលើអ្នកដំណើរមកពី ក្រៅប្រទេសចំនួន៤ករណី។ កម្ពុជាគិតត្រឹមថ្ងៃទី១៥ខែមេសាឆ្នាំ២០២១នេះ ការឆ្លងសរុបមានចំនួន៥ពាន់២១៨ករណី, ចំណែកការព្យាបាល ជាសះស្បើយមានចំនួនសារុប២ពាន់៣១៩នាក់ រួមទាំងការព្យាបាលជាសះស្បើយ២៩នាក់ ក្នុងរយៈពេល២៤ ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមានប្រទេសចំនួន៩ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, ប្រុយណេ, មីយ៉ាន់ម៉ា, ឡាវ និងវៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៣ប្រទេស គឺប្រ ទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន និងប្រទេសម៉ាឡេស៊ី។

https://www.youtube.com/watch?v=AdvucCR_2ao
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner