បុគ្គលិក និងអ្នកទទួលសេវាធនាគារចិន សាខាអូឡាំពិក ត្រូវប្រញាប់ទៅធ្វើតេស្ដ (Video Inside)
អ្នកដែលធ្លាប់ទៅទទួលសេវា និងអ្នកពាក់ព័ន្ធក្នុងធនាគារចិន សាខាអូឡាំពិក ត្រូវប្រញាប់ទៅធ្វើតេស្ដ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានថ្លែងថាថា នៅធនាគារចិនសាខាអូឡាំពិកនោះ គឺមានអតិថិជន ឆ្លងកូវីដ១៩ បានធ្វើដំណើរចេញចូលនៅថ្ងៃទី៨ និងទី៩មេសាឆ្នាំ២០២១ ដែលគេបារម្ភជុំវិញករណីឆ្លង នៅទីនោះ។ ធនាគារ ចិន សាខាអូឡាំពិក គឺជាធនាគារមានទីតាំងស្ថិតនៅ ផ្លូវលេខ ២៧៤ សង្កាត់វាលវង់ ខណ្ឌ ៧មករា នៅថ្ងៃទី៨ និងទី៩មេសាឆ្នាំ២០២១។
អនុគណៈកម្មការ បានអំពាវនាវដល់អ្នកដែលធ្លាប់ទៅទទួលសេវា និងបុគ្គលិកក្នុងធនាគារ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ ថ្ងៃ តាមវិធានសុខាភិបាល រាប់ចាប់ពីថ្ងៃដែលអ្នកជម្ងឺនោះបានទៅក្នុងទីកន្លែងនោះ។