មុខសញ្ញាឆក់ជាប្រចាំត្រូវបាននគរបាលខេត្តកំពង់ចាម ស្រាវជ្រាវបង្ក្រាបបាន

កំពង់ចាម៖នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ វេលាម៉ោ03 និង១០នាទី ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោក ពីលោកឧត្តមសេនីយ៍ត្រី ហេង វុទ្ធី ស្នងការរង ទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ហើយដោយមានការដឹកនាំចុះបញ្ជារសម្របសម្រួលផ្ទាល់ ពីលោក សុធា ពិសិដ្ឋ ព្រះរាជអជ្ញារង បានបន្តធ្វើការស្រាវជ្រាវស៊ើបអង្កេត កំណត់មុខសញ្ញាបាន និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ឈ្មោះ ខ្លី ឡាយ ភេទប្រុសអាយុ២៥ឆ្នាំ ជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម  ហើយបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ នេះបើតាមបញ្ជារបស់លោក សុធាពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ។

 បន្ទាប់ពីធ្វើការសាកសួរ ឈ្មោះ ខ្លី ឡាយ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ នៅចំណុចភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាមពិតប្រាកដមែន ។ រហូតដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ បន្ទាប់ពីសាកសួរ សមត្ថកិច្ចយើង បានធ្វើការដកហូតវត្ថុតាង ដែលជនខាងលើ ឆក់យកបាន ហើយយកទៅលាក់ទុករួមមាន ១.ទូរស័ព្ទដៃ ចំនួន០១គ្រឿង ម៉ាក Oppo រីណូហ្វ័រ ពណ៌ស្វាយ ប្រើប្រាស់ស៊ីមកាតលេខ ០៨៨៦៧៥៥០១១ និងលេខ ០៨៦៨៦០១៨៧ *២.កូនសោរមួយចំនួន *៣.អត្តសញ្ញាណប័ណ្ណ១សន្លឹក កាតគ្រីរថយន្ត កាតគ្រីម៉ូតូ និងសម្ភារះមួយចំនួនទៀត ។  បច្ចុប្បន្ន សមត្ថកិច្ច បានចងក្រងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាមដើម្បីចាត់ការតាមផ្លូវច្បាប់ ៕

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner