ឆេះឃ្លាំងស្តុកសម្ភារៈទូរស័ព្ទ និងឆ័ត្រ ក្នុងខណ្ឌ៧មករា (Video Inside)

ឃ្លាំងស្តុកសម្ភារៈទូរស័ព្ទ និងឆ័ត្រ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ បានរងការឆេះវេលា ព្រឹកថ្ងៃទី១៥មេសានេះ ប៉ុន្តែមិនមានមនុស្សរងគ្រោះថ្នាក់នោះឡើយ។ នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ហេតុការណ៍ ឆេះឃ្លាំង នៅចំណុចផ្ទះលេខ១៩E0, ផ្លូវលេខ១៩៦, ភូមិ៨ នៃសង្កាត់វាលវង់ គឺដោយសារការឆ្លងចរន្តអគ្គិសនី។ នេះគឺជា ការឆេះលើកដំបូងហើយក្នុងឳកាសបុណ្យឆ្នាំក្នុងរាជធានីភ្នំពេញ។ មិនមានសេចក្តីរាយការណ៍បញ្ជាក់ អំពីទំហំខូចខាតនោះឡើយ។

https://www.youtube.com/watch?v=3TjT3BxdHfU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner