ក្រសួងអប់រំ ការកែសម្រួលកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី២ នៅទីតាំងមួយចំនួនក្នុងរាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

ដោយ៖ម៉ាដេប៉ូ

រាជធានីភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡា បានចេញសេចក្តីជូនដំណឹងមួយស្តីពីការកែសម្រួលកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីត-១៩ ដូសទី២ ជូនបុគ្គលិកអប់រំ នៅទីតាំងសាលាអន្តរជាតិកាណាដា (CIS), វិទ្យាល័យជា ស៊ីមឈូកវ៉ានិងទីតាំងវិទ្យាល័យច្បារអំពៅ។ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡានៅថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២១នេះ បានឱ្យដឹងថាក្រសួងនឹងធ្វើការកែសម្រួលកាលបរិច្ឆេទចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដួសទី២ ជូនបុគ្គលិកអប់រំ និងមន្ត្រីជាប់កិច្ចសន្យា នៃគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងក្របខ័ណ្ឌ ក្រសួងអប់រំ យុវជន និងកីឡា ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ នៅទីតាំងសាលាអន្តរ ជាតិកាណាដា (CIS) វិទ្យាល័យជា ស៊ីមឈូកវ៉ា និងទីតាំងវិទ្យាល័យច្បារអំពៅ ដូចខាងក្រោម៖(សូមមើលសេចក្តីជូនដំណឹងខាងក្រោម)

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner