ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន កោតសរសើរផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា ហ៊ានលក់អង្ករខាតដើមជូនប្រជាពលរដ្ឋ

ភ្នំពេញ៖ ក្នុងសារពិសេសបន្ទាន់របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីល្ងាច ថ្ងៃទី១៦ ខែមេសា ២០២១ ទាក់ទងនឹងការដាក់ចេញបទបញ្ជាជាថ្មីទៀត ជុំវិញការហាមផ្តាច់ការចរាចររបស់ប្រជាពលរដ្ឋរយៈពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិនិងឆ្លងខេត្ត សម្ដេចតេជោ បានសរសើរចំៗ ដល់ផ្សារកសិផលធម្មជាតិ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលបានលះបង់ធនធាន ទិញអង្ករទុកលក់ចេញខាតដើម ដើម្បីទប់តម្លៃអង្ករឡើងថ្លៃខ្លាំងលើទីផ្សារ ក្នុងពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ ។

«ក្រុមហ៊ុនរបស់ ឡេង ណាវ៉ាត្រា បានលក់អង្ករខាតដល់ជាង ៤០ដុល្លារសហរដ្ឋអាមេរិក ក្នុងមួយតោន សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល និងជួយសម្រួលដល់ប្រជាពលរដ្ឋខ្មែរ ដែលមានតម្រូវការស្បៀងពិតប្រាកដ»។ ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងសារសំឡេងពិសេស ល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ។ ផ្សារកសិផលធម្មជាតិ របស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ជាទីផ្សារដ៏គំរូមួយ ក្នុងចំណោមអ្នកលក់ទំនិញជាច្រើនផ្សេងៗទៀត ដែលមិនត្រឹមតែ មិនឆ្លៀតឱកាសដំឡើងថ្លៃទំនិញសព្វមុខរបស់ខ្លួនទេ ថែមទាំងហ៊ានលះបង់ទម្លាក់លុយ ស្វែងរកដៃគូផ្គត់ផ្គង់អង្ករដល់រាប់ពាន់តោន ហើយលក់ចេញវិញខាងដើមថែមទៀតផង ។ ក្នុងមួយតោន ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា លក់ខាតដើម ដល់ទៅ៤០ដុល្លារអាមេរិក ដោយតម្លៃមួយប៉ាវទម្ងន់ ៥០ គីឡូក្រាម ប្រភេទអង្ករផ្កាម្លិះលេខ២ លក់ជូនអតិថិជនត្រឹមតែ ៧៦,០០០រៀលតែប៉ុណ្ណោះ។

តម្លៃនេះ បើធៀបទៅនឹងតម្លៃអង្ករទាំង លក់រាយ និងលក់បោះដុំ គឺគ្មានឡើយ ព្រោះតម្លៃអង្ករនៅលើទីផ្សារ មួយចំនួនត្រូវឈ្មួញឱកាសនិយម ដំឡើងថ្លៃតាមតែមាត់ខ្លួនថា កន្លែងខ្លះឡើងថ្លៃដល់មួយបាវជាង១០ម៉ឺនរៀល ឬចូលជិត២០ម៉ឺនរៀលក៏មានដែរ ។
ដូច្នេះ សូមបងប្អូនអតិថិជនទាំងអស់ ឈប់បារម្ភពីបញ្ហានេះទៀតទៅ! អតិថិជនអាចកុម្ម៉ង់ទិញអង្ករ បន្លែ ត្រី សាច់ និងគ្រឿងឧបភោគបរិភោគសព្វមុខដទៃទៀត នៅតាមគ្រប់សាខា ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា ដោយគ្រាន់តែបញ្ជាទិញតាមអនឡាញ ដោយគ្រាន់តែចូលទៅបញ្ជាក់លេខទូរស័ព្ទ និងទីតាំង លើហ្វេសប៊ុកផេក ផ្សារ ឡេង ណាវ៉ាត្រា ខាងបុគ្គលិកផ្សារនឹងទាក់ទងទៅអតិថិជនវិញមិនខាន ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner