សេចក្តីជូនដំណឹងផ្លូវការអំពីការផ្អាកការចាក់វ៉ាក់សាំងពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ដោយថ្ងៃទី២០ ខែមេសានឹងដំណើរការឡើងវិញ

អត្ថបទដោយ៖
ធី ដា

សេចក្តីប្រកាសផ្លូវការបស់ក្រសួងសុខាភិបាល ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១បានអោយដឹងថា គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារកូវីដ១៩អំពីការផ្អាកការចាក់វ៉ាក់សាំងរយៈពេល៣ថ្ងៃគឺចាប់ ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ខែមេសា, នឹងដំណើរការចាក់វ៉ាក់សាំងឡើងវិញនៅថ្ងៃទី២០ ខែមេសាឆ្នាំ២០២១នេះ។

សេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល បានបញ្ជាក់បុគ្គលដែលកំពុងស្ថិតនៅក្នុងវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល ហើយដល់ថ្ងៃដែលត្រូវចាក់វ៉ាក់សាំងដូសលើកទី២ មិនអនុញ្ញាតឱ្យបុគ្គលនោះធ្វើដំណើរទៅកាន់ទីកន្លែងចាក់វ៉ាក់សាំងដែលខ្លួនបានចាក់ដូសលើកទី១ សូមអញ្ជើញធ្វើទំនាក់ ទំនងជាមួយមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលបុគ្គលនោះកំពុងតែស្នាក់នៅ ដើម្បីទទួលបានការចាក់វ៉ាក់សាំងដូសលើកទី២ ដោយមិនឱ្យមានការហួសថ្ងៃកំណត់សម្រាប់ចាក់ដូសលើកទី២នោះឡើយ (នៅចន្លោះថ្ងៃទី១៤ ទៅថ្ងៃទី២៨ បន្ទាប់ពីថ្ងៃចាក់ដូស លើកទី១) ដើម្បីរក្សាគុណភាពវ៉ាក់សាំងក្នុងការបង្កើតបាននូវអង់ទីគ័រនៅក្នុងខ្លួនអ្នកដែលបានចាក់ដូសលើកទី ១រួចហើយ។

ដោយឡែកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ មានកកស្ទះការធ្វើដំណើររបស់បងប្អូន ចូលមករាជធានីភ្នំពេញ សូមទីតាំងចាក់វ៉ាក់សាំងទាំងអស់នៅទីក្រុងភ្នំពេញ ផ្អាកការចាក់វ៉ាក់សាំងចំនួន ៣ថ្ងៃសិន ដោយគិតចាប់ពីថ្ងៃទី១៧ ដល់ទី១៩ ខែមេសា ឆ្នាំ២០២១ នេះ។ ប្រសិនបើមានបុគ្គលដែលបានទៅដល់ទីតាំងចាក់វ៉ាក់សាំងរួចហើយនោះ សូមចាក់ជូនពួកគាត់ តែនៅពេលអស់មនុស្សដែលនៅរងចាំនៅទីតាំងចាក់វ៉ាក់សាំងសម្រាប់ហើយនោះ សូមផ្អាកការចាក់វ៉ាក់សាំងកូវីដ-១៩ នៅរាជធានីភ្នំពេញ ហើយនឹងដំណើរការចាក់ ជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner