ទោះផ្ទុះកូវីដជាថ្មី! ថៃស្លាប់មនុស្ស២២៧នាក់ព្រោះគ្រោះថ្នាក់ចរាចរណ៍ សង្ក្រាន្តប៉ុន្មានថ្ងៃនេះ

ក្នុងពេល៧ថ្ងៃឈប់សម្រាក បុណ្យសង្ក្រាន្តឆ្នាំ២០២១ នៅថៃ មានគ្រោះថ្នាក់ចរាចរណ៍កើតឡើងជាង២៣០០លើក បណ្តាលឲ្យស្លាប់មនុស្ស២២៧នាក់ របួស២៣៥៧នាក់ នេះបើតាមរបាយការណ៍ផ្លូវការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃទី១៧ មេសានេះ។

តែប្រភពថា ទាំងចំនួនគ្រោះថ្នាក់ និងស្លាប់ធ្លាក់ចុះ ៣០ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ខណៈ២០២០ ថៃគ្មានការធ្វើដំណើរពេលសង្ក្រាន្តទេ ព្រោះប្រទេសត្រូវបានបិទខ្ទប់។ រីឯឆ្នាំ២០២១នេះ ក៏បារម្ភពីកូវីដ១៩ដែរ ព្រោះកំពុងផ្ទុះរលកទី៣។

មូលហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ បណ្តាលមកពីស្រវឹងស្រាខ្លាំងជាងគេ បន្ទាប់មក គឺល្បឿន។ គ្រាន់តែម្សិលមិញ ស្លាប់២៦នាក់ ដោយសារគ្រោះថ្នាក់ជាង២៥០លើកទូទាំងប្រទេស៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner