អ្នកដែលធ្លាប់ទៅចាក់វ៉ាក់សាំងនៅក្រសួងការងារកាលពីថ្ងៃ១១មេសា ត្រូវប្រញាប់ទៅធ្វើតេស្ដ

អត្ថបទដោយ៖
ធី ដា

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី១៩មេសាឆ្នាំ២០២១ បានជូនដំណឹងដល់ប្រជាពលរដ្ឋ ដែលបានទៅចាក់វ៉ាក់សាំងកូវីដ-១៩នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមានទីតាំងស្ថិតនៅគារលេខ ៣ មហាវិថីសហព័ន្ធរុស្សី សង្កាត់ទឹកល្អក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ត្រូវប្រញាប់ទៅធ្វើតេស្ដ។ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់ថា នៅថ្ងៃទី១១មេសាឆ្នាំ២០២១ អ្នកជំងឺកូវីដ-១៩ បានទៅចាក់វ៉ាក់សាំង នៅទីតាំងនោះ។

អនុគណៈកម្មការ បានអំពាវនាវប្រជាពលរដ្ឋ បើសិនជាមានអ្នក មានរោគសញ្ញាដូចជា គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ ត្រូវប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ-១៩ ដែលមានទីតាំងនៅ វិទ្យាល័យបាក់ទូក, វិទ្យាល័យបឹងត្របែក,មណ្ឌលសុខភាពចាក់អង្រែក្រោម, មន្ទីរពេទ្យខ្មែរ-សូវៀត, សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន), វិហារព្រះយ៉េស៊ូ ច្រមុះជ្រូកស្ទឹងមានជ័យ, ផ្លូវ ឌួងងៀប ជិតរោងចក្រ ឌីនហាន, ដីឡូត៍ ខាងក្រោយផ្សារឯករាជ្យ៣, មណ្ឌលថែទាំជីវិត (ទីតាំងចាក់សំរាមចាស់ ស្ទឹងមានជ័យ) និង មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា។ សម្រាប់អ្នកដែលគ្មានរោគសញ្ញា ត្រូវដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងមានហានិភ័យនោះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner