កម្មការិនីរោងចក្រកាត់ដេរហីរ៉ាយហ្សិនខេមបូឌាដែលប៉ះពាល់ដោយប្រយោលជាមួយអ្នកកើតកូវីដ១៩ ត្រូវបានអាជ្ញាធនិងក្រុមគ្រូពេទ្យចុះធ្វើការពិនិត្យនិងយកសំណាក

អត្ថបទដោយ៖
ធី ដា

ខេត្តកំពង់ឆ្នាំង ៖ កម្មការិនីរោងចក្រកាត់ដេរហីរ៉ាយហ្សិនខេមបូឌា.១០៥នាក់ដែលរងការប៉ះពាល់ដោយប្រយោលជាមួយស្ត្រីជាម្តាយនិងកូនត្រូវបានអាជ្ញាធស្រុក.ខេត្ត.និងក្រុមគ្រូពេទ្យចុះធ្វើការពិនិត្យនិងយកសំណាក ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត.ប្រាក់វ៉ុន.បានឲ្យដឹងនៅតាមរក្សទូរសព្ទនៅវេលាម៉ោង 4. 18 នាទីរសៀលថ្ងៃទី 19 មេសា 2021 នេះថាក្រោយពីបានស្រាវជ្រាវរកឃើញស្ត្រីដែលជាកម្មកររោងចក្រកាត់ដេរមានឈ្មោះ ហង់ស៊ីម និងកូនប្រុសឈ្មោះ រៀមសារ៉ាក់ មានវិជ្ជមានកូវិដ.១៩ ភ្លាមកម្លាំងជំនាញនៃមន្ទីសុខាភិបាលខេត្តនិងក្រុមគ្រូពេទ្យរួមនិងអាជ្ញាធខេត្តស្រុកបានបនរញ្ញាប់ចុះទៅដល់រោងចក្រហីរ៉ាយហ្សិន ដែលស្ថិតក្នុងឃុំលង្វែកស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងដើម្បីចុះទៅពិនិត្យនិងយកសំណាកអ្នកដែលមានការពាក់ពន្ធអ្នកកើតកូវិដ.១៩បាន១០៥នាក់បញ្ពូនទៅវិទ្យាស្ថានប៉ាស្ទ័រតែលទ្ធផលយ៉ាងណានោះយើងមិនទាន់បានដឹងនៅឡើយទេ ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងលោកវេជ្ជបណ្ឌិត.ប្រាក់វ៉ុន.បានបញ្ជាក់ឲ្យដឹងទៀតថាអ្នកដែលត្រូវបានយកសំណាក់ទៅធ្វើការពិនិត្យទាំង 105 នាក់នោះអភិបាលខេត្តកំពង់ឆ្នាំងបានសម្រួលតែម្ចាស់រោងចក្រដើម្បីយកអគារជាន់ទី 3 ដាច់ចេញពីកន្លែងធ្វើការដោយឡែកពីគេធ្វើជាកន្លែងចិត្តាឡីស័ករយះពេល 14 ថ្ងៃដោយខាងរោងចក្រធានាក្នុងការចេញបាយទឹកក្នុង១ថ្ងៃ៣ពេលដោយរួមនិងការស្នាក់នៅក្នុងរយះពេលធ្វើចត្តាឡីសក័ផងដែរ ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតបុរសម្នាក់ដែលសម្រាកព្យាបាលនៅភ្នំពេញឈ្មោះ នូចុល ភេទប្រុសអាយុ៥៧ឆ្នាំមានទីលំនៅក្នុង ភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀខេត្តកំពង់ឆ្នាំងត្រូវបានមន្ទីពេទ្យក្រុងភ្នំពេញបញ្ជូនមកស្រុកកំណើតវិញដោយសារស្ថានភាពជម្ងឺធ្ងន់ធ្ងហើយត្រូវបានក្រុមគ្រូពេទ្យយកពីផ្ទះមកមន្ទីពេទ្យបង្អែកខេត្តដើម្បីព្យាបាលបានប្រមាណជាប៉ុន្មានម៉ោងស្លាប់ ។

ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងទៀតថាបច្ចុប្បន្នមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងនិងក្រុមគ្រូពេទ្យខេត្តបានចុះទៅដល់លំនៅដ្ឋានធ្វើការរារាំងទប់ស្កាត់កុំឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងពិធីបុណ្យដើម្បីជាការរីករាលដាលនៅក្នុងសហគមន៍បន្តទៀត ។

ពាក់ព័ន្ធនឹងករណីខាងលើនេះប្រធានមន្ទីរសុខាភិបាលក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋកម្មករកម្មការនីរោងចក្រពាក់ព័ន្ធដោយប្រយោលអ្នកដែលមានកើតកើតជំងឺកូវីដ19 សូមរូតរះប្រញ្ញាប់មកធ្វើតេស្តនៅមន្ទីរពេទ្យបង្អែកខេត្តដើម្បីយកសំណាករកជម្ងឺកូវិដ១៩ផងដែរ ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner