នាយករដ្ឋមន្ត្រីថៃសម្រេចមិនទៅប្រជុំអាស៊ាននៅឥណ្ឌូនេស៊ី ដែលផ្តោតលើបញ្ហាភូមា

នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានសម្រេចចិត្តថា នឹងមិនទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នាក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីទេ ដោយឲ្យរដ្ឋមន្ត្រីការបរទេសទៅចូលរួមជំនួសវិញ នេះបើតាមប្រភពពីមន្ត្រីរាជរដ្ឋាភិបាលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានបាងកកប៉ុស្តិ៍ នាថ្ងៃទី១៩ មេសា នេះ។

ប៉ុន្តែប្រភពមិនលម្អិតពីការសម្រេចចិត្តរបស់លោកប្រាយុទ្ធនេះទេ គ្រាន់តែថា រដ្ឋមន្ត្រីការបរទេស Don Pramudwinai នឹងទៅជំនួស ។

ប្រភពថា កិច្ចប្រជុំកំពូលអាស៊ាន នាចុងសប្តាហ៍ខាងមុខនេះ គឺដើម្បីរកដំណោះស្រាយវិបត្តិនៅភូមា ជាប្រទេសសមាជិកអាស៊ាន ដែលទើបមានរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់របស់លោកស្រី អ៊ួងសាន ស៊ូជីនោះ៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner