អង្ករ១៤០តោន ដឹកជញ្ជួនតាមខណ្ឌទាំង១៤ ក្នុងរាជធានី (Video Inside)

អង្ករចំនួន១៤០តោន ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញបានដឹកជញ្ជូនទៅតាមបណ្តាខណ្ឌ ទំាង១៤ រួចអស់ហើយ នៅថ្ងៃទី១៩មេសាឆ្នាំ២០២១នេះ ក្រោយប្រសាសន៍ដាក់បញ្ជារបស់អភិបាលរាជធានីភ្នំពេញ។ រាជធានី ភ្នំពេញនិងក្រុងតាខ្មៅដែលស្ថិតនៅជាប់គ្នា បានដាក់ចេញការបិទខ្ទប់ Lockdown រយៈពេល១៤ថ្ងៃដើម្បីការកាត់ ផ្តាច់ការឆ្លងចូលក្នុងសហគមន៍។

តំបន់មួយចំនួនត្រូវគេរាយការណ៍អំពីពលរដ្ឋដែលមិនអាចត្រៀមលក្ខណៈទាន់ ពេលក្នុងការរៀបចំស្បៀងប្រចាំថ្ងៃក្នុងការចូលរួមអនុវត្តវិធានការបិទខ្ទប់នោះ ដែលកត្តានោះបានជម្រុញឲ្យអភិ បាលរាជធានី បានដាក់បទបញ្ជាកាលពីម្សិលមិញ ត្រូវផ្តល់អង្ករក្នុងមួយខណ្ឌ១០តោនដើម្បីជួយផ្គត់ផ្គង់ពលរដ្ឋ ដែលរកការប៉ះទង្គិចនោះ។ រាជធានីភ្នំពេញ នៅតាមតំបន់មួយចំនួនដែលរងប៉ះពាល់ខ្លាំង បានទទួលជាបន្ត បន្ទាប់នូវស្បៀងអាហារចែកជួនពលរដ្ឋដែលតម្រូវការធ្វើចត្តាឡីស័កនៅតាមគេហស្ថានរបស់ខ្លួន។

ចំណែកអង្ករ ដប់ៗតោនផ្តល់ជួនក្នុងមួយខណ្ឌនាពេលនេះ គឺជាការផ្តល់អង្ករបន្ថែមទៀតដើម្បីបំពេញការខ្វះខាតបន្ទាន់ ខណៈ រាជធានី បាននិងកំពុងស្ថិតក្នុងការបិទខ្ទប់ រយៈពេល១៤ថ្ងៃចាប់តាំងពីថ្ងៃទី១៤មេសានោះមក។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េតមាសភក្តី បានអោយអប្សរាណិតដឹងនៅរសៀលថ្ងៃទី១៩មេសា នេះថា អង្ករទំាង១៤០តោន ត្រូវបានដឹកជញ្ជូនទៅតាមបណ្តាខណ្ឌទំាង១៤ រួចអស់ហើយ៕

https://www.youtube.com/watch?v=pB1-HtAm_FY
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner