ក្រុមហ៊ុន Johnson & Johnson បន្តការប្រើប្រាស់វ៉ាក់សាំងបង្ការ Covid-19 របស់ខ្លួននៅក្នុងតំបន់អឺរ៉ុប ជាមួយនឹងការព្រមានអំពីសុវត្ថិភាព

បរទេស៖ ក្រុមហ៊ុន Johnson & Johnson នៅថ្ងៃអង្គារនេះបញ្ជាក់ថា ខ្លួននឹងបន្តការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ខ្លួននៅក្នុងតំបន់អឺរ៉ុប បន្ទាប់ពីនិយ័តករឱសថក្នុងតំបន់នេះនិយាយថា ការចាក់វ៉ាក់សាំងនេះមានគុណប្រយោជន៍ច្រើនជាងហានិភ័យនៃបញ្ហាកំណកឈាមដ៏កម្រ ។
និយ័តករសុខាភិបាលអឺរ៉ុប និងទីភ្នាក់ងារឱសថអឺរ៉ុប (EMA) នៅថ្ងៃអង្គារដដែលនេះ ក៏បានធ្វើការណែនាំអោយបន្ថែមការព្រមានអំពីបញ្ហាកំណកឈាមដ៏កម្រ ជាមួយនឹងចំនួនផ្លាកែតឈាមទាប នៅពេលចាក់វ៉ាក់សាំងនេះ ប៉ុន្តែនៅតែនិយាយថា អត្ថប្រយោជន៍របស់វ៉ាក់សាំងចាក់តែមួយដូសនេះ មានច្រើនជាងហានិភ័យរបស់វា ។ ភ្លាមៗគ្នានោះ ភាគហ៊ុនរបស់ក្រុមហ៊ុន Johnson & Johnson បានកើនឡើងច្រើនជាង២ភាគរយ ។
សូមបញ្ជាក់ថា ការប្រើប្រាស់វ៉ាក់សាំងរបស់ Johnson & Johnson ត្រូវបាននិយ័តករអាមេរិកសម្រេចអោយផ្អាកជាបណ្តោះអាសន្នកាលពីសប្តាហ៍មុន បន្ទាប់ពីបញ្ហាកំណកឈាមដ៏កម្រ រួមបញ្ជូលទាំងចំនួនផ្លាកែតឈាមទាប ត្រូវបានរាយការណ៍កើតមានឡើងទៅលើស្ត្រីចំនួន៦នាក់ ដែលធ្វើអោយក្រុមហ៊ុនផលិតវ៉ាក់សាំងអាមេរិកនេះផ្អាកដំណើរការប្រើប្រាស់វ៉ាក់សាំងរបស់ខ្លួននៅអឺរ៉ុប ។ មកទល់ពេលនេះ មានមនុស្សជិត៨លាននាក់ហើយនៅក្នុងសហរដ្ឋអាមេរិក បានទទួលការចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 របស់ Johnson & Johnson ៕ ប្រភព៖ CNA

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner