ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៧ម៉ឺន៧ពាន់នាក់, ដូសទី២ បាន៤៣៣,២៤៤នាក់ (Video Inside)

ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើកទី១ និងដូសលើកទី២ រយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៥ម៉ឺន៤ពាន់៩០៦នាក់។ យោងតាមក្រសួងសុខាភិបាល ចំនួនជនស៊ីវិលដែល ទទួលបានការចាក់ វ៉ាក់សាំងដូសលើកទី១ក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានចំនួន១ពាន់៤៨នាក់, ចំណែកការចាក់លើកងកម្លាំងប្រដាប់អាវុធមានចំនួន១ពាន់៣៦២នាក់។ សេចក្តីរាយការណ៍បន្តថា ចំណែកការចាក់ដូសលើកទី២លើជន ស៊ីវិលមានចំនួន៤ម៉ឺន៤ពាន់៦២៥នាក់, និងលើកងកម្លាំងយោធាមានចំនួន៧ពាន់៤៣៩នាក់។

កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់ សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១។ វ៉ាក់សាំងដែលកម្ពុជាបាន ទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca សារុប៣លាន៦២ម៉ឺន៤ពាន់ដូស។ បើសរុបតាំងពីថ្ងៃចាក់ដំបូងរហូតត្រឹមថ្ងៃទី ២០មេសា ការ ចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន៩៨ម៉ឺន៣ពាន់១៤៥នាក់ និងការចាក់ ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន២៨ម៉ឺន៧ពាន់៦៦៨នាក់។ ពីខាងក្រសួងការពារជាតិនោះវិញ ចំនួន អ្នកបានចាក់ដូសទីមួយមានចំនួន២៩ម៉ឺន៤ពាន់៥៤៣នាក់ និងអ្នកបានចាក់ដូសលើកទី២ចំនួន ១៤ម៉ឺន៥ពាន់ ៥៧៦នាក់។ បើគិតសរុបអ្នកទទួលការចាក់ដូសលើកទី១នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី២០មេសា ទាំងស៊ីវិល និងយោធា ទើបមានចំនួន១លាន២៧ម៉ឺន៧ពាន់៦៨៨នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិង យោ ធា មានសរុប៤៣ម៉ឺន៣ពាន់២៤៤នាក់។

https://www.youtube.com/watch?v=HrEKs5R8kxk
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner