រដ្ឋបាលខេត្តសៀមរាប ឱ្យអ្នកសារព័ត៌មាន និងគ្រួសារចុះឈ្មោះ​ដើម្បីទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងចេញ​ប័ណ្ណសម្គាល់សម្រាប់ចេញចូលយកព័ត៌មានក្នុងភូមិសាស្ត្របិទខ្ទប់

អត្ថបទដោយ៖
ជា សេឌី

អ្នកសារព័ត៌មានជិត២០រូប មកពីជាង១០ស្ថាប័ន នៅសាលាខេត្តសៀមរាប ទទួលបានការផ្តល់ជូនជាគ្រឿងឧបភោគ បរិភោគ ជូនពួកគាត់ នារសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ ។

លោក ពិន ប្រាកដ អភិបាលរងខេត្ត និងតំណាងឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប បានមានប្រសាសន៍ថា បងប្អូនអ្នកសារព៌ត៌មានទាំងរដ្ឋ និងឯកជន ដែលពុំទាន់បានទទួលការចាក់វ៉ាក់សាំង (រាប់ទាំងគ្រួសារផង) ដើម្បីការពារជំងឺកូវីដ-១៩ ហើយបើស្ម័គ្រចិត្តចង់ចាក់ សូមរួសរាន់ទៅទទួលការចុះឈ្មោះនៅមន្ទីរព័ត៌មានខេត្ត ដោយឡែកសម្រាប់បងប្អូនអ្នកសារព័ត៌មានដែលកំពុងបំពេញភារកិច្ចហើយជួបបញ្ហាពិបាកក្នុងការចេញចូលក្នុងភូមិសាស្ត្រតំបន់បិទខ្ទប់នោះ  រដ្ឋបាលខេត្តកំពុងសម្របសម្រួលធ្វើប័ណ្ណសម្គាល់សម្រាប់ការចេញចូលក្នុងការចុះយកព័ត៌មានក្នុងតំបន់នោះ ដោយរង់ចាំប្រមាណជា២ឬ៣ថ្ងៃទៀតទើបរួច    រាល់។

សូមជំរាបថា រដ្ឋបាលខេត្តបានឧបត្ថម្ភដល់អ្នកសារព័ត៌មានចំនួន១៩នាក់ មកពីជាង១០ អង្គភាព   ស្ថាប័ន ដោយក្នុងម្នាក់ៗទទួលបានអង្ករ២០គ.ក្រ មី១កេស ទឹកស៊ីអ៊ីវ ទឹកត្រីខ២យួ ម៉ាស់២ដុំ និងអាល់កុលផងដែរ៕ ដោយ ស៊ាន សុផាត

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner