សត្វក្របី២ក្បាលបានងាប់ និងមនុស្ស២នាក់សន្លប់ក្នុងហេតុការណ៍រន្ទះបាញ់មួយនៅខេត្តសៀមរាប

តាមបណ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក ផ្លូវការរបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា កាលពីពេលល្ងាចថ្ងៃទី២១មេសា ឆ្នាំ២០២១ មានអ្នកឃ្វាលក្របីចំនួន២នាក់ត្រូវបានសន្លប់ដោយសាររន្ទះបាញ់ តែមិនមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវិតនោះទេ ប៉ុន្តែសត្វក្របីទាំង២ក្បាលរបស់គេ ត្រូវបានរន្ទះបាញ់ស្លាប់នៅនឹងកន្លែងភ្លាមៗ។ ហេតុការណ៍នោះកើតឡើង នៅក្នុងភូមិសាស្ត្រភូមិព្រះដាក់ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ។

លោក ឃឹម ហ្វីណង់ បានរៀបរាប់បន្ថែមថា ភ្លៀងដើមរដូវ ក្រៅពីងាយធ្វើឲ្យឈឺច្រើននៅមានរន្ទះកាចៗណាស់។ លោកអភិបាលស្រុកបានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលប្រកបមុខរបរនៅតាមដងផ្លូវ លើវាលស្រែ ឬធ្វើដំណើរបំពេញកិច្ចការអ្វីមួយក្នុងអំឡុងពេលមេឃកំពុងភ្លៀង ត្រូវប្រយ័ត្នប្រយែងឱ្យបានខ្ពស់ ពេលឮសំឡេងផ្គររន្ទះកើតមាននៅក្បែរខ្លួន ត្រូវឆាប់រត់រកកន្លែងជ្រក ដែលមានសុវត្ថិភាព ចាកចេញ ពីទឹក វាលស្រែ តំបន់ទីទួលខ្ពស់ ឬទីវាលដែលគ្មានដើមឈើ និងមិនត្រូវជ្រកនៅក្រោមដើមឈើឡើយ ពិសេស សូមនៅឲ្យឆ្ងាយពីទូរស័ព្ទ ឬបិទទូរស័ព្ទ និងឧបករណ៍អគ្គិសនីផ្សេងៗទៀត ដែលអាចមានទំនាក់ទំនងផ្ទាល់ជាមួយចរន្តអគ្គិសនី ដែលជាកត្តាអាចទាក់ទាញរន្ទះបាញ់បាន ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner