មន្ត្រីអគ្គលេខាធិការដ្ឋានរដ្ឋសភាម្នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃទី២២មេសានេះ បានជូនដំណឹងថា ក្រសួងសុខាភិបាលបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ឈ្មោះ ពាំង សាម៉ុន ភេទប្រុស អាយុ ៤៥ឆ្នាំ ជាមន្រ្តីនៃនាយកដ្ឋានពិធីការ នៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដែលមានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ២២៩B ផ្លូវលេខ៤៨ ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី២០មេសា ឆ្នាំ២០២១។ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់ថា មន្រ្តីរូបនោះបានទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ កាលពីព្រឹកថ្ងៃទី៣មេសា ឆ្នាំ២០២១ នៅវិមានរដ្ឋសភា។

អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអំពាវនាវឲ្យអ្នកដែលធ្លាប់ប្រាស្រ័យទាក់ទងជាមួយអ្នកជំងឺដោយផ្ទាល់ត្រូវទៅយកសំណាក នៅតាមទីតាំងដែលក្រសួងសុខាភិបាល បានកំណត់ក្នុងនោះមាន មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែក្រោម វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល ព្រមទាំងត្រូវដាក់ខ្លួនឱ្យ នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ។ ចំពោះអ្នកពាក់ព័ន្ធប្រយោល សូមមេត្តាធ្វើចត្តាឡីស័កនៅ ផ្ទះ១៤ថ្ងៃ និងតាមដានសុខភាពខ្លួនឯងដោយគោរពតាមវិធានសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនោះ អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអំពាវនាវឲ្យអ្នកទាំងនោះ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ ក្រសួងសុខាភិបាល និង វិធានការ “៣ការពារ និង ៣កុំ” របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner