ប្រធានសហព័ន្ធអត្តពលិកអ៊ូហ្គង់ដា បានបញ្ជាក់ថា អត្តពលិករបស់ខ្លួនត្រៀមខ្លួនរួចរាល់ សម្រាប់ កីឡាអូឡាំពិក នាទីក្រុងតូក្យូ

លោក Dominic Otuchet ប្រធានសហព័ន្ធអត្តពលិកអ៊ូហ្គង់ដា បានប្រាប់ក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារសារព័ត៌មានស៊ីនហួរកាលពីដើមសប្តាហ៍ថា អត្តពលិកអ៊ូហ្គង់ដាបានបង្កើនការត្រៀមខ្លួន សម្រាប់ការប្រកួតកីឡាអូឡាំពិក នាទីក្រុងតូក្យូ ប្រទេសជប៉ុន ដែលគ្រោងចាប់ផ្តើមពីថ្ងៃទី២៣ ខែកក្ដដា ដល់ ថ្ងៃទី៨ ខែសីហា ។


លោក Dominic Otuchet បានថ្លែងថា “យើងកំពុងកំណត់គោលដៅ ក្នុងការបង្ហាញសមត្ថភាពដ៏ល្អមួយ សម្រាប់ព្រឹត្តិការណ៍កម្រិតពិភពលោកមួយនេះ” ។ ដោយប្រទេសអ៊ូហ្គង់ដា មានកីឡាករល្អច្រើន ដូចជា កីឡាករ Joshua Chepechegei ដែលជាជើងឯកពិភពលោក លេងលើវិញ្ញាសាររត់ចម្ងាយ ៥,០០០ ម៉ែតនិង ១០,០០០ ម៉ែត្រ និងមានកីឡាករក្នុងវិញ្ញាសាររត់ប្រណាំងសរុបចំនួន ១៥នាក់ទៀត ដែលមានសមត្ថភាព រីឯកីឡាករប្រដាល់ មានកីឡាករ Smir Musa Bwogi ។


សូមបញ្ជាក់ថា កីឡាករ Joshua Chepepeegei ដែលជាម្ចាស់មេដាយមាសកីឡាអូឡាំពិក ២សម័យកាលក្នុងឆ្នាំ២០១៦ នៅប្រទេសប្រស៊ីល និង២០១២ នៅអង់គ្លេស ។ សម្រាប់ព្រឹត្តិការណ៍អូឡាំពិកឆ្នាំនេះ Chepepeegei សង្ឃឹមថា នឹងឈ្នះមេដាយមាសចំនួន២ លើវិញ្ញាសាររត់ប្រណាំង ចម្ងាយ ៥,០០០ និង១០,០០០ ម៉ែត្រ ផងដែរ ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner