ពេលវេលាដែលយើងទាំងអស់គ្នារួមគ្មាចែករម្លែក!

អត្ថបទដោយ៖
ធី ដា

នៅល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ក្រុមការងារ ស.ស.យ.ក រាជធានីភ្នំពេញ តាមរយៈលោកជំទាវ សុខា គងពិសី បានបន្តនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ចំនួន ៣០០ កញ្ចប់ ដោយក្នុងមួយកញ្ចប់រួមមាន៖ ទឹកសុទ្ធអារុណា ម៉ាស មី ត្រីខ ទឹកស៊ីអ៊ីវ អាល់កុល ទឹកតែបៃតង ទឹកដោះគោខាប់ នំបុ័ង្គ ប្រេងកូឡា និងអាវយឺត ទៅចែកជូនបងប្អូនជនអានាថាគ្មានទីពឹងដែលកំពុងស្នាក់នៅតាមសំយាបផ្ទះ អារាមសាសនា តាមចំណីផ្លូវ និង បងប្អូន ដែល កំពុង ជួប ការ ខ្វះខាត ស្បៀង អាហារ ស្ថិត ក្នុង ភូមិ សាស្ត្រ ខណ្ឌ ចំការមន និងខណ្ឌ ៧មករា ដើម្បីរួមចំណែកសម្រួលជីវភាពរស់នៅក្នុងកាលៈទេសៈដែលរាជធានីភ្នំពេញកំពុងបិទខ្ទប់ដោយសារជំងឺកូវីដ-១៩។

ឆន្ទៈ និងទឹកចិត្តដ៏ប្រពៃដែលយុវជនបានរួមចំណែកក្នុងកាលៈទេសៈនេះ ធ្វើឱ្យបងប្អូនដែលខ្វះទីពឹងបង្ហាញពីអារម្មណ៍ រំភើបរីករាយដែលបានទទួលស្បៀងអាហារសម្រាប់ជាក្តីសង្ឃឹម និងទ្រទ្រង់ការរស់នៅរបស់ក្រុមគ្រួសារទោះបីអាចផ្គត់ផ្គង់បានតែក្នុងរយៈពេលខ្លី ប៉ុន្តែជាដើមទុនសម្រាប់ការបន្តដំណើរលើវិថីជីវិតដ៏វែងឆ្ងាយ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner