សេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ចទទួលបន្ទុករៀបចំក្របខណ្ឌ យុទ្ធសាស្រ្ត និងវិធានការគោនយោបាយ ស្តីពីអន្តរាគមន៍ជំនួយសង្គម

អត្ថបទដោយ៖
ធី ដា

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(គ.ស.ហ) នៅថ្ងៃទី២៤ ខែមេសា បានប្រកាសដាក់ចេញសេចក្តីសម្រេចស្តីពីការបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ច ទទួលបន្ទុករៀបចំក្របខណ្ឌយុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ស្តីពីអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់។

សេចក្តីសម្រេច បានបង្កើតក្រុមការងារបច្ចេកទេសចំពោះកិច្ចចំនួន៤ ដើម្បីធ្វើជាសេនាធិការរបស់គណៈកម្មធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(គ.ស.ហ) សម្រាប់ជួយសម្រួលនិងជាមូលដ្ឋានដល់ការរៀបចំក្របខណ្ឌយុទ្ធសាស្រ្ត វិធានការគោលនយោបាយ និងស្ថាប័នីយកម្មវិធានការ ស្តីពីអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩ ក្នុងអំឡុងពេលអនុវត្តវិធានការបិទខ្ទប់។ ក្រុមការងារបច្ចេកទេសទាំង៤រួមមានៈ

  • ក្រុមការងារបច្ចេកទេសទទួលបន្ទុកកំណត់ និងបែងចែកទីតាំងភូមិសាស្រ្តនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល;
  • ក្រុមការងារបច្ចេកទេសទទួលបន្ទុកកំណត់ និងធ្វើអត្តសញ្ញាណកម្មក្រុមប្រជាពលរដ្ឋគោលដៅ;ក្រុមការងារបច្ចេកទេសទទួលបន្ទុកកំណត់របបនិងទំហំនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល; ក្រុមការងារបច្ចេកទេសទទួលបន្ទុកកំណត់យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃចំពោះយន្តការនៃការអនុវត្តវិធានការគោលនយោបាយអន្តរាគមន៍ជំនួយសង្គមរបស់រាជរដ្ឋាភិបាល។
ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner