ទណ្ឌិតកូនជនក្បត់ជាតិរត់ចោលស្រុក អ្នកវិទ្យាសាស្រ្ត ម្ចាស់ទ្រឹស្តីខ្មែរមានគ្រាប់ឈាមពិសេសមិនឆ្លងជំងឹកូវីដ-១៩ ចេញមកទៀតហើយ!

អត្ថបទដោយ៖
AMS

គិតទៅជនចង្រៃជាតិ និងជាកូនពូជក្បត់ជាតិ ទោះបីជាបានខ្ចាត់ព្រាត់ទៅឆ្ងាយពីកម្ពុជា កំពុងសោយសុខនៅប្រទេសកំណើតទី២ របស់ខ្លួនឯស្រុកបារាំង ក៏បន្តព្យាយាមសព្វបែបយ៉ាងដើម្បីញុះញង់បំផ្លាញជាតិនិងប្រជាជនកម្ពុជាដែរ។ វាមិនមែនជារឿងចម្លែកឡើយសម្រាប់ទណ្ឌិតរត់ចោលគុក សម រង្ស៊ី ដែលជាកូនជនក្បត់ជាតិ សម សារី ត្រូវតែធ្វើអ្វីសព្វបែបយ៉ាងដើម្បីបំផ្លាញខ្មែរ និងសងសឹកកម្ពុជាជំនួសខ្មោចឪ។ នៅពេលដែលពិភពលោកនិងកម្ពុជាមិនទាន់ជួបវិបត្តិនៃការរីករាលដាលឆ្លងជំងឺកូវីដ-១៩ កូនជនក្បត់ជាតិម្នាក់នេះនិងបក្ខពួកខ្លួនបានធ្វើនយោបាយបំផ្លាញប្រទេសជាតិ និង វាយបំបែកឆ្នាំងបាយប្រជាពលរដ្ឋដោយដើរអង្វរកបរទេសឱ្យឈប់ផ្តល់ជំនួយឱ្យកម្ពុជា ឈប់វិនិយោគ និងឈប់ទិញទំនិញពីកម្ពុជា។ ឥឡូវនេះ ជាតិនិងប្រជាជនកម្ពុជាក៏ដូចជាពិភពលោកកំពុងរងគ្រោះដោយជំងឺកូវីដ-១៩ និងកំពុងរិះរកដំណោះស្រាយនិងមធ្យោបាយគ្រប់គ្រងស្ថានភាពឆ្លងរីករាលយ៉ាងខ្លាំងក្លាក្នុងសហគមន៍ ក៏ដូចជាដាក់ចុះនូវវិធានការផ្សេងៗដើម្បីការពារអាយុជីវិតប្រជាពលដ្ឋ តែបែរជាទណ្ឌិតកូនជនក្បត់ជាតិតពូជនេះបានចេញមកបំពុលស្ថានការណ៍និងញុះញង់ឱ្យពលរដ្ឋបំពានវិធានការរដ្ឋបាល និងវិធានការសុខាភិបាល ជំរុញឱ្យប្រជាពលរដ្ឋឈប់អនុវត្តវិធានការ ៣កុំ និង៣ការពារ យកជីវិតទៅលេងសើចជាមួយនឹងជំងឺកូវីដ-១៩ ដ៏កាចសាហាវទៅវិញ។


អ្វីដែលទណ្ឌិតកូនជនក្បត់ជាតិញុះញង់ឱ្យប្រជាពលរដ្ឋ ប្រឆាំងនឹងវិធានការបិទខ្ទប់គឺជាការរុញប្រជាពលរដ្ឋឱ្យ គ្រោះថ្នាក់ជាពិសេសការឆ្លងជំងឺកូវីដ-១៩ ដែលបច្ចុប្បន្ន ជាមួយវីរ៉ុសបំលែងថ្មីមានឥទ្ធិពលវាយលុកស៊ីសួតអ្នកជំងឺ និងធ្វើឱ្យបាត់បង់ជីវិតយ៉ាងឆាប់រហ័ស ហើយអ្នកខ្លះដែលជាសកម្មជននយោបាយខ្លួនប្ថឈមមុខនឹងជាប់គុកដោយសារតែងប់និងផ្សព្វផ្សាយសារឃោសនាបោកប្រាស់នេះ។ តើទណ្ឌិតកូនជនក្បត់ជាតិនេះមានចេតនាទុច្ចរិតអ្វីខ្លះនៅជុំវិញការឃោសនាអកុសលរបស់ខ្លួននេះ? ពេលកម្ពុជាគ្មានការឆ្លងសហគមន៍និងគ្មានមនុស្សស្លាប់ ទណ្ឌិតរូបនេះនិងគូកននាំគ្នា បំភ្លៃថាមានការឆ្លងជំងឺកូវីដ១៩ និងមានមនុស្សស្លាប់យ៉ាងច្រើន ហើយពេលនេះ នៅពេលមានការឆ្លងសហគមន៍ និងមានមនុស្សឆ្លងជិត៩០០០នាក់ និងស្លាប់ចំនួន ៧១នាក់រហូតមកដល់ពេលនេះ បែរជាក្រុមជនក្បត់ជាតិឃោសនាថាគ្មានការឆ្លង និងគ្មានការស្លាប់ហើយឃោសនាថាការឆ្លងក្នុងសហគមន៍ពេលនេះជាកូវីដនយោបាយ។ ឥឡូវនេះ នៅពេលដែលកម្ពុជាជាពិសេសរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ និងបណ្តាខេត្តផ្សេងទៀតកំពុងប្រឈមនឹងការឆ្លងរីករាលដាលខ្លាំង ពួកគេបែរជាឱ្យពលរដ្ឋចេញក្រៅ មិនឱ្យខ្លាចជំងឺកូវីដ-១៩ ទៅវិញ។ គោលបំណងសំខាន់របស់ក្រុមទណ្ឌិតក្បត់ជាតិ នេះគឺបង្កការញុះញង់និងបង្កើតចលាចលសង្គមតាមផែនការចាស់របស់ពួកគេក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលដោយដោយបដិវត្តន៍ពណ៌ដោយព្យាយាម ឆ្លៀតឱកាសនៃវិបត្តិជំងឺកូវីដ-១៩នេះ។ តែសូមកុំភ្លេចថា វិធានការទប់ស្កាត់និងកម្ទេចផែនការបដិវត្តន៍ពណ៌នៅតែមានតម្លៃអនុវត្តគ្រប់កាលៈទេសៈ។

ក្រុមទណ្ឌិតក្បត់ជាតិនេះពិតជាគ្មានចេតនាសុច្ចរិតណា មួយឡើយជាមួយជាតិនិងប្រជាជនកម្ពុជា។ ពួកគេចង់ឱ្យពលរដ្ឋដែលកំពុងអនុវត្តវិធានការការពារខ្លួនពីជំងឺកូវីដ-១៩ ចេញមកក្រៅ និងឆ្លងជំងឺដ៏កាចសាហាវនេះ។ ពួកគេញុះញង់ ពួកគេសប្បាយរីករាយពេលបានធ្វើអ្វីៗប្រឆាំងនឹងវិធានការរដ្ឋាភិបាល ប៉ុន្តែអ្នកដែលប្រឈមនឹងគ្រោះថ្នាក់ពិតប្រាកដចំពោះមុខជំងឺកូវីដ-១៩ គឺប្រជាជនកម្ពុជា។ អ្វីដែលក្រុមទណ្ឌិតកូនជនក្បត់ជាតិ សម សារី បាននឹងកំពុងធ្វើ គឺជាការយកអាយុជីវិតប្រជាជនខ្មែររាប់លាននាក់ទៅលេងសើចជាមួយជំងឺកូវីដ១៩ និងជាការប្រមាថអាយុជីវិតមនុស្សដោយគ្មានការអៀនខ្មាសនិងអសីលធម៌បំផុត។ ពួកគេញុះញង់ឱ្យពលរដ្ឋមកប្រឈមនឹងការឆ្លងជំងឺ រីឯពួកគេ នៅដេកក្នុងផ្ទះយកសុខ។ ក្រុមជនដែលចង់ឱ្យពលរដ្ឋចេញក្រៅ ខណៈជំងឺកូវីដ១៩ កំពុងឆ្លងរីករាលដាលនេះ មិនខុសអ្វីពីការបំផ្លាញជីវិតប្រជាពលរដ្ឋឡើយ។ ពលរដ្ឋឋខ្មែរមួយចំនួនពិតជានៅចងចាំការឃោសនាអកុសលរបស់ក្រុមក្បត់ជាតិនេះថា«សារជាតិ Hémoglobine E ក្នុងឈាមជនជាតិខ្មែរសម័យអង្គរ អាចជួយការពារពីជំងឺកូវីដ-១៩» ដែលនេះផ្ទុយពីការពិតទាំងស្រុង។ ឥឡូវនេះ ទណ្ឌិតដែលជាអ្នកវិទ្យាសាស្រ្តម្ចាស់ទ្រឹស្តីខ្មែរមានគ្រាប់ឈាមពិសេសមិនឆ្លងជំងឹកូវីដ-១៩ ចេញមកទៀតហើយ ហើយមកលើកនេះ គឺញុះញង់ឱ្យពលរដ្ឋខ្មែរយកជីវិតទៅប្រលែងលេងនឹងមច្ចុរាជកូវីដ១៩ តែម្តង។

ស្តាប់អ្វីដែលជាសារឃោសរបស់កូនជនក្បត់ជាតិ គឺពួកគេថាអ្វីដែលកម្ពុជារងគ្រោះបច្ចុប្បន្ននេះមានការឆ្លងរាប់ពាន់នាក់និងមានការស្លាប់ជាង ៧០នាក់នេះមិនទាន់ធ្ងន់ធ្ងរទេ។ ពួកគេពិតជារីករាយនៅពេលដែលពលរដ្ឋខ្មែរកាន់តែច្រើនឆ្លងជំងឺ កូវីដ១៩ ហើយពួកគេកាន់តែមានមោទកភាពពេលឃើញអ្នកជំងឺកូវីដ១៩ ស្លាប់ជាបន្តបន្ទាប់ ហើយបន់ស្រន់ឱ្យស្លាប់កាន់តែច្រើនកាន់តែល្អ។ ហេតុដូច្នេះបានជាទណ្ឌិតរូបនេះចេញមកញុះញង់ដោយភាពល្ងង់ខ្លៅថាវិធានការបិទទីក្រុងស្រុក ទាល់តែស្លាប់មនុស្សកនកលះប្រទេសសិន។ នេះហើយជាចរិតពិតនៃ ជនក្បត់ជាតិ និងជាសត្រូវប្រជាជន។ ពួកគេគ្មានបេះដូចជាមនុស្សឡើយ។ បេះដូងនិងចិត្តរបស់ពួកគេគឺគិតតែពីចងអាឃាតនឹងប្រជាជនខ្មែរ ហើយធ្វើអ្វីដើម្បីបំផ្លាញជាតិនិងប្រជាជនខ្មែរ។

ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិតកូនជនក្បត់ជាតិនេះតាមបំផ្លាញកម្ពុជាជានិច្ច ហើយពួកគេតែតែបង្អាក់វិធានការរបស់រាជរដ្ឋាភិបាលជួយសង្គ្រោះនិងការពារអាយុប្រជាពលរដ្ឋ។ ពួកគេតែងតែប្រើប្រាស់ទ្រឹស្តីបំផ្លាញជាតិ «ដុតឱ្យខ្លោច រោចឱ្យឆៅ»ជានិច្ច។ ប៉ុន្តេទីបំផុត ពួកគេត្រូវបានចាញ់យ៉ាងអាម៉ាស់មុខបំផុត ហើយពេលនេះ ពលរដ្ឋខ្មែរបានដឹងច្បាស់ពីចេតនាទុច្ចរិតរបស់ក្រុមជនក្បត់ជាតិទាំងនេះ។ ប្រជាពលរដ្ឋខ្មែររួមសាមគ្គីជានិច្ចជាមួយរាជរដ្ឋាភិបាល ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ និងគោរពអនុវត្តតាមបទបញ្ជារបស់រាជរដ្ឋាភិបាលដែលដាក់ចុះក្នុងការការពារអាយុជីវិត និងសុខុមាលភាពប្រជាជន និងធ្វើយ៉ាងណាដើម្បីកម្ពុជាវិលត្រឡប់មកកាន់ភាពប្រក្រតីវិញកាន់តែឆាប់ ដោយមិនជឿពាក្យញុះញង់និងការឃោសនាបំផ្លាញជាតិរបស់ក្រុមជនក្បត់ជាតិឡើយ៕

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner