ឯកឧត្តម សាយសំអាល់ ចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូន ដល់កងទ័ពជើងទឹក ដែលឈរជើងដើម្បីចូលរួមអនុវត្តនូវវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ នៅខេត្តព្រះសីហនុ

អត្ថបទដោយ៖
ធី ដា

-អរគុណ សន្តិភាព
-អរគុណ នយោបាយ ឈ្នះ ឈ្នះ
-ដឹងគុណ ស្ថាបនិកមគ្គុទ្ទេសឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ

នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម សាយសំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តព្រះសីហនុ បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនជូន ដល់កងទ័ពជើងទឹកមូលដ្ឋានសមុទ្រ ដែលឈរជើងតាមគោលដៅនានា ដើម្បីចូលរួមអនុវត្តនូវវិធានការការពារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវី១៩ នៅខេត្តព្រះសីហនុ។ អំណោយទាំងនោះរួមមាន÷
-ទឹកសុទ្ធ ៥០កេស
-ទឹកអូអីឈិ ២០ កេស
-ទឹកគោជល់ ២០ កេស
-មី ១០ កេសធំ
-ម៉ាស់ ១ កេសធំ
-អាកុល ៦០ លីត្រ
-អាកុលដបតូច ២២០ ដប
-ដបបាញ់អាកុល ២០ ដប
និងថវិកាចំនួន ១០,០០០,០០០,៛ (ដប់លានរៀល)៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner