អភិបាលខេត្តបាត់ដំបង បានផ្តល់ម៉ាស់ អាល់កុល ជែល និងសាប៊ូ ជាអំណោយ ឯកឧត្តម សុខ ផលរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជូនសាកលវិទ្យាល័ យបាត់ដំបង និងវិទ្យាស្ថានចំនួន៣ ក្នុងខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

 ម៉ាស់ ចំនួន ៦.០០០បន្ទះ អាល់កុល-ជែល ចំនួន១.២០០ដប សាប៊ូម្សៅ ចំនួន ៤៨០កញ្ចប់ដែលជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល  រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ត្រូវបានផ្តល់ជូនដល់សាលាសកលវិទ្យាល័យបាត់ដំបង UBB វិទ្យាស្ថានរដ្ឋ ចំនួន៣ នៅក្នុងខេត្តបាត់ដំបង នៅវេលាព្រឹកថ្ងៃទី២០ខែមេសានេះ ក្រោមវត្តមានឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងអមដំណើរដោយឯកឧត្តម សាន ហាក់ សមាជិកក្រុមប្រឹក្សាខេត្ត និងមន្ត្រីសំខាន់ៗ​ របស់សាលាខេត្តបាត់ដំបង និងមានការចូលរួមពីថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យ និង វិទ្យាស្ថាន ទាំង៣ ជាច្រើនរូប ផងដែរ។

        អំណោយជាសម្ភារៈអនាម័យ ក្នុងការលាងសម្អាតដៃ និង ការធ្វើអនាម័យជាប្រចាំ ដើម្បីទប់ស្កាត់ពីការឆ្លងនិងការចម្លងពីមេរោគកូវីដ19ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមសន្តិបណ្ឌិត សុខ ផល តាមរយៈ ឯកឧត្តមអភិបាលខេត្តបាត់ដំបង រួមដំណើរពីឯកឧត្តម សាន ហាក់ សមាជិកក្រុមប្រឹក្សាខេត្តផងនោះ បាននាំយកសម្ភារៈអនាម័យទាំងនេះ ដើម្បីចែកជូនដល់គ្រឹះស្ថានសិក្សាទាំង៤ក្នុងខេត្ត ក្នុងនោះរួមមាន សាកលវិទ្យាល័យបាត់ដំបង, វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង, វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង និងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគ តេជោសែន បាត់ដំបង។

       ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបាត់វាយតម្លៃខ្ពស់ពីអំណោយដ៏ថ្លៃថ្លានេះដែលត្រូវផ្តល់ជូនគ្រឹះស្ថានខាងលើនេះរួមមាន៖ម៉ាស់ចំនួន ៦ពាន់ម៉ាស់, អាល់កុលនិងជែល១.២០០ដប,សាប៊ូម្សៅ ៤៨០កញ្ចប់ ដែលជាអំណោយរបស់ឯកឧត្តមសន្តិបណ្ឌិត សុខ ផល រដ្ឋាលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារយុវជនជួយសម្របសម្រួលគាំទ្រសកម្មភាពយុវជន ខេត្តបាត់ដំបង នៅពេលនេះពិតជាបានរួមចំណែក ក្នុងការជម្រុញប្រយុទ្ធប្រឆាំងនិងទប់ស្កាតពីការរាតត្បាតជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរកូវីដ-19ជាសកល កន្លងមកនេះសម្រាប់ប្រើប្រាស់ជាគុណប្រយោជន៍ ក្នុងការធ្វើអនាម៏យ លាងសម្អាតដៃជាប្រចាំជាមួយសាប៊ូអាល់កុលជែល និងពាក់ម៉ាស់ ដើម្បីបញ្ចៀសបានពីការឆ្លង និងការចម្លងពីមេរោគកូវីដ-19នេះ។
 
      ក្នុងឱកាសទទួលនូវសម្ភារៈអនាម័យដើម្បីទប់ស្កាត់ការឆ្លងនិងចម្លងមេរោគកូវីដនេះ លោកជំទាវសៀងឯម ទទឹម នាយិកាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យបាត់ដំបង UBB. បានថ្លែងអំណរគុណឯកឩត្តមសន្តិបណ្ឌិត សុខ ផល តាមរយៈឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងក្រុមការងារ ដោយបាននាំយកនូវសម្ភារៈអនាម័យខាងលើនេះ ដើម្បីជួយសម្រាលដល់ការលំបាកដល់មន្ត្រិរាជការនៅទីនេះ សំដៅការការពារ ការទប៎ស្កាត់ការឆ្លង ការចម្លងពីមេរោគនេះ។

     ក្នុងឱកាសនោះដែរ លោកជំទាវសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាត់ដំបង ក៏បានផ្តល់នូវថវិកា ចំនួន១.៥០០ដុល្លារអាមេរិករបស៎សប្បុរសជន ដែលបានផ្តល់ជូនតាមរយៈលោកជំទាវ ដើម្បីរួមចំណែកក្នុងការគាំទ្រដល់សកម្មភាពប្រយុទ្ធប្រឆាំងកូវីដ-19 ក្នុងខេត្តបាត់ដំបងផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner