មនុស្សចំនួន១២៦នាក់ត្រូវបានរកឃើញមានវិជ្ជមានកូវីដ១៩ នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោយយកសំណាកតាម Rapid Test

អត្ថបទដោយ៖
ធី ដា

អាជ្ញាធរខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១នេះបានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មន្រ្តីសុខាភិបាល និងអាជ្ញាធរ បានធ្វើយកសំណាកពីមនុស្សចំនួន៤៧០នាក់ ហើយរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១២៦នាក់ ដោយធ្វើសំណាកលើកទី១លើមនុស្សចំនួន១២៧ រកឃើញវិជ្ជមាន៦៣នាក់ និងលើកទី២ ធ្វើសំណាកលើមនុស្សចំនួន៣៤៣ រកឃើញវិជ្ជមាន៦៣នាក់។ សម្រាប់អ្នកវិជ្ជមានទាំង១២៦នាក់ នេះ គឺភាគច្រើនជាជនជាតិឥណ្ឌូណេស៊ី។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner