ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៍មាន និង លោកជំទាវ ប្រគេនបច្ច័យ និងទេយ្យទាន ដល់ព្រះសង្ឃ វត្តគល់ទទឹង

អត្ថបទដោយ៖
ធី ដា

ឋិតក្នុងបរិបទនៃការរីរាលដាលជំងឺកូវីដ១៩ និងការប្រារព្វពិធីបុណ្យវិសាខបូជា ឯកឧត្តម ប៉ោ ពុទ្ធារិទ្ធ នាយករងខុទ្ទកាល័យ ក្រសួងព័ត៍មាន និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ ទេព រង្ស៊ី បាននាំយកនូវបច្ច័យ និងទេយ្យទាន ប្រគេនដល់ព្រះសង្ឃគង់នៅវត្ត និគ្រោធវ័ន គល់ទទឹង ស្ថិតក្នុង ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ព្រឹកថ្ងៃអាទិត្យ ១៤កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១។

សូមបញ្ជាក់ថា បច្ច័យ និងទេយ្យទានរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ និងលោកជំទាវ ដែលប្រគេនជូនដល់វត្តនិគ្រោធវ័ន គល់ទទឹង នាឱកាសនៃពិធីបុណ្យ វិសាខបូជា ក្នុងឆ្នាំនេះ រួមមានអង្ករ ១០បេ,ទឹកសុទ្ធ ២០កេស, ដំណាប់ល្មើរ ៦កេស, មីយើង ៥កេសធំ កាពិផាវស្ងួត ១០កំប៉ុង, ផ្លែទំពាំងបាយជូរមួយកេស។ ចំពោះបច្ច័យ សរុប ១៥លានរៀល ក្នុងនោះ វេរប្រគេនចំនួន ៥ លានរៀល សម្រាប់គាំទ្រការផ្សព្វ ផ្សាយព្រះធម៌ នៃស្ថានីយ៍វិទ្យុគល់ទទឹង, ៥លានរៀល សម្រាប់ចង្ហាន់ព្រះសង្ឃ, និង ៥លានរៀលទៀតសម្រាប់មន្ទីរ សម្រាកព្យាបាលព្រះសង្ឃវត្តគល់ទទឹង ជូនអាចារ្យគណៈកម្មការ ២០មុឺនរៀល និងម៉ាស៥០០ ជែល ៥០ដប ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner