ក្រុមហ៊ុន កូកា-កូឡា កម្ពុជា ប្រគល់អំណោយជាគ្រឿងឧបភោគបរិភោគជូនប្រជាពលរដ្ឋ១០០គ្រួសារនៅក្នុងតំបន់បិទខ្ទប់ក្នុងសង្កាត់ឬស្សីកែវ រាជធានីភ្នំពេញ

ភ្នំពេញ៖ ប្រជាពលរដ្ឋ១០០គ្រួសារក្នុងតំបន់បិទខ្ទប់នៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ នៅថ្ងៃទី២៥ ខែមេសានេះបានទទួលអំណោយជាគ្រឿងឧបភោគបរិភោគពីក្រុមហ៊ុន កូកា-កូឡា កម្ពុជា ។ ការផ្តល់អំណោយឧបភោគបរិភោគដែលរួមមានភេសជ្ជៈហ្វាន់តា អង្ករ មី ត្រីខកំប៉ុង ទឹកត្រី និងទឹកស៊ីអ៊ីវ ជូនដល់ប្រជាពលរដ្ឋជីវភាពទ័លក្រនិងខ្វះខាតស្បៀងអាហារ នេះក្នុងគោលបំណងជួយសម្រាលទុក្ខលំបាកពួកគាត់ក្នុងអំឡុងពេលបិទខ្ទប់នេះ ។

ក្នុងឱកាសនោះដែរ កូកា-កូឡាក៏បានឧបត្ថម្ភភេសជ្ជៈហ្វាន់តាចំនួន២០០កេសជូនខណ្ឌឬស្សីកែវ និងសង្កាត់ឬស្សីកែវសម្រាប់ប្រើប្រាស់តាមតម្រូវការជាក់ស្តែងក្នុងពេលកំពុងអនុវត្តវិធានការបិទខ្ទប់យ៉ាងម៉ឺងម៉ាត់ដើម្បីអាចបិទបញ្ចប់ព្រឹត្តការណ៍ឆ្លងរាលដាលក្នុងសហគមន៍ និងអាចឆាប់ត្រឡប់មកជីវភាពធម្មតាវិញ ។ លោក ម៉ូល វីរៈ ចៅសង្កាត់ឬស្សីកែវ បានថ្លែងអំណរគុណដល់ក្រុមហ៊ុន កូកា-កូឡា ដែលបានផ្តល់អំណោយដល់ប្រជាពលរដ្ឋនៅក្នុងតំបន់បិទខ្ទប់ និងរដ្ឋបាលសង្កាត់សម្រាប់គាំទ្រក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ដែលសបញ្ជាក់ឱ្យឃើញពីកាយវិការប្រកបដោយសប្បុរសធម៌ ដែលជាវប្បធម៌ក្នុងការជួយគ្នាក្នុងគ្រាលំបាក ។

អ្នកតំណាងក្រុមហ៊ុនកូកា-កូឡាបានលើកឡើងថា យើងសង្ឃឹមថា ជំនួយឱបត្ថម្ភនេះគឺជាការជួយគ្នាសម្រាលទុក្ខដល់អ្នកភូមិមិត្តភាពទាំង១០០គ្រួសារ ដើម្បីឆ្លងកាត់ការលំបាកនេះហើយសូមឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសនោះ សូមអនុវត្ត៣កុំ៣ការពារដោយកុំធ្វេសប្រហែសអោយសោះ ដើម្បីចៀសផុតពីជំងឺដ៏កាចសាហាវនេះ ។ សូមជម្រាបថា កន្លងមកក្រុមហ៊ុនកូកា-កូឡា បានចូលរួមឧបត្ថម្ភជាបន្តបន្ទាប់ជាមួយអាជ្ញាធរ ក្រសួង ស្ថាប័ន និង អង្គភាពនានា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ៕

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner