ក្រសួងពាណិជ្ជកម្មបន្តដាក់លក់គ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋក្នុងកំឡុងពេលអនុវត្តន៍វិធានការបិទខ្ទប់នៅភូមិសាស្ត្ររាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

ទំនិញដែលជាគ្រឿងឧបភោគ បរិភោគមានដូចជា អង្ករ ត្រីខកំប៉ុង មីកញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ សាច់ជ្រូក សាច់គោ ត្រីងៀត និងបន្លែស្រស់មួយចំនួន ត្រូវបានក្រសួងពាណិជ្ជកម្មណែនាំឱ្យក្រុមហ៊ុនហ្រ្គីនត្រេដ អគ្គនាយកដ្ឋានក.ប.ប. និងបណ្តាអង្គភាពចំណុះទីស្តីការក្រសួងពាណិជ្ជកម្ម នាំយកទៅដាក់តាំងលក់ជូនប្រជាពលរដ្ឋដែលកំពុងជាប់ក្នុងបម្រាមបិទខ្ទប់ដោយរាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជម្ងឺកូវីត ១៩។

នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ នេះ ប្រជាពលរដ្ឋអាចរកទិញគ្រឿងឧបភោគ បរិភោគខាងលើ នៅតាមបណ្តាស្តង់ចំនួន១១ ដែលមានទីតាំងដូចខាងក្រោម ខណ្ឌមានជ័យមាន៣ ទីតាំង៖ ១. ទល់មុខស្ថានីយប្រេងឥន្ធនៈ PTT ភូមិស្ទឹងមានជ័យចាស់ សង្កាត់ស្ទឹងមានជ័យទី១, ២. ទល់មុខសាលា CUS ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី១, ៣. ទល់មុខកងរាជអាវុធហត្ថក្រុង ភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣។

ក្នុងខណ្ឌពោធិសែនជ័យមាន ៤ ទីតាំង គឺ១. ទល់មុខ K-Mall ភូមិត្រំពាំងថ្លឹង២ សង្កាត់ចោមចៅ១, ២. ទល់មុខផ្សារឯករាជ្យ ១ (ធនាគារកាណាឌីយ៉ា) ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១, ៣. ទល់មុខផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ និង ៤. ទល់មុខរោងចក្រ ហុងដាកម្ពុជា ភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅ១។

ខណ្ឌទួលគោក មាន១ ទីតាំង៖ គឺនៅលើផ្លូវ ៣៦៦ កែងផ្លូវ២៤៥ ភូមិ១២ សង្កាត់បឹងសាឡាង។ ខណ្ឌសែនសុខ មាន៣ ទីតាំងគឺ
១. ទល់មុខផ្សារបឹងឈូក ភូមិគោកឃ្នាង សង្កាត់គោកឃ្លាង, ២. ផ្លូវចូលទល់មុខហ្គ្រែនភ្នំពេញ ភូមិសំរោង សង្កាត់ឃ្មួញ, ៣. មុខមជ្ឈមណ្ឌល Water Park ភូមិទឹកថ្លា សង្កាត់ទឹកថ្លា។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner