ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជិត៦ម៉ឺនករណី រយៈពេល៧២ម៉ោងចុងក្រោយ (Video Inside)

ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ មានចំនួន៥ម៉ឺន៩ពាន់២៩៧ ករណី និងការស្លាប់ថ្មីមានចំនួន៨២៨នាក់។ កម្ពុជាក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ កម្ពុជាមានការឆ្លងថ្មី សរុបចំនួន១ពាន់៧០៧ករណីករណីក្នុងនោះ ១ពាន់៧០៤ករណី គឺជាការឆ្លងក្នុងសហគមន៍, ១ករណីឆ្លងលើ ពលករធ្វើដំណើរមកពីប្រទេសថៃ, និង២ករណីទៀតជាការឆ្លងលើអ្នកដំណើរមកពីក្រៅប្រទេស។

កម្ពុជាក្នុងរយ:ពេល៧២ម៉ោងចុងក្រោយនេះផងទៀត មានការស្លាប់ថ្មីចំនួន១៨នាក់ ដែលនាំឲ្យការស្លាប់សរុប បានកើនឡើងដល់៧៩នោះហើយ។ កម្ពុជា គិតត្រឹមថ្ងៃទី២៦ខែមេសា ឆ្នាំ២០២១ ការឆ្លងកូវីដ១៩ មានសរុប ចំនួន១ម៉ឺន៥៥៥ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួន៣ពាន់៥៧៧នាក់រាប់បញ្ចូលការព្យាបាល ជាសះស្បើយ៤២៩នាក់ថែមទៀតក្នុងរយៈពេល៧២ម៉ោងចុងក្រោយនេះ។

ប្រទេសដែលមានការឆ្លងថ្មីក្នុងរយៈ ពេល៧២ម៉ោងចុងក្រោយនេះនៅអាស៊ាន រួមមាន៨ប្រទេស ក្នុងនោះគឺ ប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ ឡាវនិងវៀតណាម។ ចំណែកប្រទេស ដែល មាន ការស្លាប់ថ្មីរយៈពេល៧២ម៉ោងចុងក្រោយនេះ មាន៦ប្រទេស គឺប្រទេសឥណ្ឌូណេស៊ី, ហ្វីលីពីន, មីយ៉ាន់ម៉ា,  ថៃ, កម្ពុជា និង ប្រទេសម៉ាឡេស៊ី។

https://www.youtube.com/watch?v=KPJWWbq6NsA
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner