ក្រុងប៉ោយបែត បិទការធ្វើដំណើរពេលយប់ (Video Inside)

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នឹងត្រូវបិទការធ្វើដំណើរចរាចរណ៍ពេលយប់រយៈពេល២សប្តាហ៍ ក្រោយការរកឃើញការឆ្លងចូលក្នុងសហគមន៍។ ខេត្តបន្ទាយមានជ័យនៅថ្ងៃនេះ មានសេចក្តីរាយការណ៍ការឆ្លងចំនួន ៩១ករណី ដែលជម្រុញឲ្យអភិបាលខេត្តលោក អ៊ុំ រាត្រី ត្រូវប្រញាប់ចាត់វិធានការទប់ទល់។

លោកអភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថាភូមិសាស្ដ្រក្រុងប៉ោយប៉ែត នឹងត្រូវផ្អាកសកម្មភាពធ្វើចរាចរណ៍ ចាប់ពីម៉ោង៨យប់ដល់ម៉ោង៥ព្រឹក ជាកំហិត។ ទោះជាយ៉ាងណាក៏ដោយ នៅជាមួយនឹងវិធានការនោះ ក៏មាន ការលើកលែងមួយចំនួនផងដែរដូចការដឹកជញ្ជូនទំនិញធុនធ្ងន់ពីព្រំដែនថៃ មកព្រំដែនកម្ពុជា និងពីព្រំដែនកម្ពុជា ទៅព្រំដែនថៃ, ការធ្វើដំណើរដោយមូលហេតុសុខភាពបន្ទាន់ និងមូលហេតុចាំបាច់ក្នុងគ្រួសារ ដែលមានលិខិត បញ្ជាក់ ឬការអនុញ្ញាតពីអាជ្ញាធរ, ការធ្វើដំណើររបស់បុគ្គលិកក្រុមគ្រូពេទ្យទាំងផ្នែករដ្ឋ និងឯកជន, មន្ដ្រីរាជការ ក្រុមពន្លត់អគ្គិភ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីបំពេញបេសកកម្មជូនស្ថាប័ន-អង្គភាព, ការធ្វើចរា ចរណ៍របស់រថយន្ដកុងតឺនឺ រថយន្ដសម្រាប់បម្រើឲ្យការដឹកជញ្ជូនទំនិញ, ការផ្គត់ផ្គង់ការដ្ឋានសំណង់ រថយន្ដ បាញ់បេតុង, រថយន្ដដឹកជញ្ជូនសំរាម, សំណល់រឹង និងសំណល់វេជ្ជសាស្ដ្រ និង ការធ្វើដំណើរចាំបាច់ផ្សេងៗ ទៀត ដែលមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។ ខេត្តបន្ទាយមានជ័យ អ្នកកំពុងសម្រាកព្យាបាល ជម្ងឺ កូវីដ១៩ក្នុងខេត្ត មានអ្នកឆ្លងកូវីដសារុប៩៨នាក់។

https://www.youtube.com/watch?v=qCkBVHRkF0A
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner