ឯកឧត្តម ងិន ឃន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង និងជា ប្រធានក្រុមការងារគណបក្សចុះពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានកំណត់នូវវិធានការដល់អាជ្ញាធរ ប្រធានគណបក្សក្រុង-សង្កាត់ ដើម្បីទប់ស្កាត់ការរាតពីមេរោគកូវីដ-19 កុំឲ្យមានការឆ្លងនិងការចម្លងក្នុងគ្រួសារ និងសហគមន៍ខ្លួន

អត្ថបទដោយ៖
Kien Sereyvuth

វិធានការដ៏ម៉ឺងម៉ាត់ នៅតែបន្តរឹតបន្តឹង ដើម្បីបង្ការនិងការពារទប់ស្កាត់ឲ្យបានពីមនុស្សម្នាក់ទៅមនុស្សម្នាក់ និងអ្នកដទៃនៅក្នុងសហគមន៍ ដោយសារតែការរាតត្បាតជាសកលពីការឆ្លងនិងការចម្លងនូវមេរោគកូវីដ-19 ដែលកន្លងមកនេះ ទាំងរាជរដ្ឋាភិបាល ទាំងក្រសួងសុខាភិបាលទាំងបណ្តាស្ថាប័នពាក់ព័ន្ធនានា បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់កុំឲ្យជម្ងឺផ្លូវដង្ហើមធ្ងន់ធ្ងរដ៏កាចសាហាវមួយនេះ វាបន្តកើតមាន និងកុំឲ្យវាឆ្លងរីករាលដាលឆ្លងចូលក្នុងសហគមន៍បាន។

នេះគឺជាការថ្លែងគូសបញ្ជាក់ពីប្រធានក្រុមការងារនៃគណៈពង្រឹងមូលដ្ឋានក្រុងបាត់ដំបង  ឯកឧត្តម ងិន ឃន និងជា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង ដែលបានលើកឡើងក្នុងកិច្ចប្រជុំមួយជាមួយក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាត់ដំបង និងជាមួយថ្នាក់ដឹកនាំគណបក្សក្រុងសង្កាត់ទាំង១០ និងក្រុមយុវជនសកម្មក្នុងមូលដ្ឋានផ្ទាល់កាលពីល្ងាចថ្ងៃទី១៨ខែមេសាថ្មីៗនេះ។ ដោយក្នុងនោះឯកឧត្តមប្រធានក្រុមការងារគណបក្ស បានផ្តល់នូវធុងបាញ់អាល់កុលសំរាប់ការធ្វើអនាម័យជូនដល់ គណបក្សក្រុងបាត់ដំបង ចំនួន០២ធុង, នគរបាលក្រុង ចំនួន០១, ប៉េអឹមក្រុង ចំនួន០១និងថវិកាមួយអង្គភាពៗ ៥០ម៉ឺនរៀល។ដោយឡែកគណបក្សសង្កាត់ទាំង១០ ក្នុងសង្កាត់និមួយៗទទួលបានធុងអនាម័យបាញ់អាល់កុលចំនួន០១គ្រឿងនិង
ថវិកាចំនួន២០ម៉ឺនរៀលក្នុងមួយសង្កាត់ និងអ្នកចូលរួមប្រជុំក្នុងម្នាក់ៗ ចំនួន២ម៉ឺនរៀល ផងដែរ។

ឯកឧត្តមប្រធានក្រុមការងារគណបក្ស ចុះពង្រឹងមូលដ្ឋានក្រុងបាត់ដំបង បានកំណត់នូវវិធានការបន្ទាន់ចាំបាច់ ចំពោះមុខមួយចំនួន ដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល បានណែនាំកំណត់ដាក់ចេញយ៉ាងជាក់លាក់ ជាពិសេសក្រសួងមហាផ្ទៃផ្ទាល់ ដោយក្នុងនោះសម្តេចក្រឡាហោម ស ខេង បានធ្វើការអំពាវនាវ ដល់គ្រប់ថ្នាក់ដឹកនាំគណៈអភិបាលខេត្ត រាជធានី និងក្រុមការងារទាំងថ្នាក់ជាតិ និងគណបក្ស ដែលចុះជួយមូលដ្ឋាននៅគ្រប់ថ្នាក់គ្រប់កម្រិត ត្រូវធ្វើការអប់រំផ្សព្វផ្សាយនិងចុះបំផុសណែនាំនិងជម្រុញដល់អាជ្ញាធរមូលដ្ឋានផ្ទាល់ត្រូវយកចិត្តទុកដាក់ក្នុងការអនុវត្តពីវិធានការចំពោះមុខដែល ប្រមុខរាជរដ្ឋាភិបាល និង ក្រសួងសុខាភិបាល បានធ្វើការអប់រំផ្សព្វផ្សាយ តាមរយៈផ្ទាំងគំនូរបិទផ្សាយ សារអបរំផ្សេងៗដែលទាក់ទិនពីការទប់ស្កាត់ ការឆ្លង ការចម្លង និងពីការាតត្បាតជាសកលដែលកើតមានកន្លងមកដោយមេរោគកូវីដ-19 ហើយដែលក្នុងនេះ នៅកម្ពុជាយើងក៏មានករណីនេះកើតឡើងដែរ និងដោយឡែកនៅក្នុងខេត្តបាត់ដំបង ក៏មានករណីផ្ទុកមេរោគកូវីដ-19 និងរកឃើញ វិជ្ជមាន ចំនួនមនុស្ស៨នាក់ផងដែរ។និងបច្ចុប្បន្នបងប្អូនទាំងនេះបានជាសះស្បើយ និងចេញពីការសម្រាកព្យាបាល ចំនួន៧នាក់ ហើយអ្នកជម្ងឺកូវីដ ម្នាក់ទៀតកំពុងតែសម្រាកព្យាបាលក្នុងមន្ទីរពេទ្យបង្អែកនៅឡើយ។

ជាមួយគ្នានេះឯកឧត្តម ងិន ឃន ក៏បានក្រើនរំលឹកនិងជម្រុញដល់ក្រុមការងារចុះមូលដ្ឋានក្រុងសង្កាត់ ចៅសង្កាត់ទាំង១០នៅក្នុងក្រុង-ខេត្តបាត់ដំបង ត្រូវយកចិត្តទុកដាក់ និងត្រូវចុះណែនាំអប់រំផ្សព្វផ្សាយជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះនៅក្នុងមូលដ្ឋានខ្លួន ដោយធ្វើការបំផុសដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួនផ្ទាល់ ត្រូវចៀសវាងពីការជួបជុំប្រមូលផ្តុំគ្នាធ្វើពិធីផ្សេងៗ និងការជួបជុំស៊ីផឹក ការធ្វើដំណើរតាមរថយន្តឈ្នួល ការលក់ដូរនៅតាមហាងឬភោជនីយដ្ឋាននានាក្នុងមូលដ្ឋានខ្លួន គួរតែផ្អាកមួយរយៈ និង ទប់ស្កាត់ ហាមឃាត់ដាច់ខាត មិនឲ្យមាន នៅក្នុងខណៈពេលដែល ការឆ្លង និងការចម្លងពី មេរោគកូវីដ-19 នៅមិនទាន់ទប់ស្កាត់ និងកម្ចាត់បាននៅឡើយ។ ហើយអ្វីដែលត្រូវផ្តោតសំខាន់ទៀតនោះ គឺការវិលត្រឡប់របស់បងប្អូនប្រជាពលរដ្ឋនិងពលករដែលវិលមកពីប្រទេសថៃ និងបណ្តាប្រទេសផ្សេងៗទៀត ត្រូវមានវិធានការគ្រប់គ្រងឲ្យបាននិងអនុវត្តនូវវិធានការចត្តាឡីស័កដល់បងប្អូនទាំងនោះ ទៅតាមនីតិវិធីអនុវត្តក្នុងវិស័យសុខាភិបាលជាចាំបាច់ដោយមិនត្រូវមានការខ្វះចន្លោះនិងធ្វេសប្រហែសឡើយ។ ជាមួយគ្នានេះទាំងក្រុមការងារ ទាំងចៅសង្កាត់ ទាំងក្រុមយុវជនសកម្មត្រូវចុះធ្វើសកម្មភាពតាមដាននូវរាល់ករណីសង្ស័យកើតឡើងពីករណីជម្ងឺកូវីដ លើបងប្អូនណាម្នាក់ត្រូវផ្តល់ដំណឹងជាប្រញាប់បន្ទាន់មកលោកអភិបាលក្រុងបាត់ដំបង និងឯកឧត្តមប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងផ្ទាល់ដើម្បីចំណាត់ការនិងមានវិធានការផ្នែកសុខាភិបាលបន្ទាន់។

ក្នុងឱកាសនោះដែរ ឯកឧត្តម វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង និងជាប្រធានក្រុមការងារបក្សចុះពង្រឹងមូលដ្ឋានសង្កាត់ ក៏បានចែករំលែកនូវបទពិសោធន៍ពីវិធានការចាំបាច់មួយចំនួនក្នុងការបង្ការការពារនិងទប់ស្កាត់ពីការឆ្លង ពីការចម្លង និងការរស់នៅប្រកបដោយអនាម័យជា
ប្រចាំ ដិយសម្អាតដៃនិងសាប៊ូ អាល់កុលឬជែល។ អ្វីដែលផ្តោតសំខាន់ដែលអាជ្ញាធរសង្កាត់និងមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តដោយសកម្មទៀតនោះ គឺវិធានការរហ័ស ៤យ៉ាង ដែលគប្បីត្រូវអនុវត្ត ។

កន្លងមកនេះ មន្ទីរសុខាភិបាលខេត្តបានដាក់ចេញនិងកំណត់យ៉ាងជាក់លាក់ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ការរាតត្បាត និងការព្យាបាលដល់អ្នកឆ្លង និងពីការចម្លងមេរោគកូវីដ-19 វិធានរហ័សទាំង៤ នោះរួមមាន៖១-រកឲ្យឃើញអ្នកដែលឆ្លងនិងផ្ទុកមេរោគកូវីដ-19ឬករណីដែលសង្ស័យ។ ២-រាយការណ៍បន្ទាន់ឲ្យឆាប់ដល់អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីសុខាភិបាល ដែលនៅជិតនិងប្រញាប់បំផុត តាមដែលអាចធ្វើបាន។៣- រកឃើញហើយត្រូវកំណត់ពីវិធានការបង្ការ ទប់ស្កាត់ពីការឆ្លងនិងចម្លង ដោយកំណត់ដាក់ឲ្យនៅដោយឡែក(ចត្តាឡីស័ក)ដើម្បីអនុវត្តនូវវិធានសុខាភិបាល ។៤-ពេលតេស្តរកឃើញសញ្ញា”វិជ្ជមាន”កូវីដ-19 ត្រូវពិនិត្យ និងធ្វើការព្យាបាល។ ឯកឧត្តម ក៏បានសង្កធ្ងន់បន្ថែមថា៖ ទាំងនេះ គឺ៖ជាវិធានយុទ្ធសាស្ត្រ ដើម្បីប្រយុទ្ធប្រឆាំងក្នុងការទប់ស្កាត់ពីការរាតត្បាតពីការឆ្លងជម្ងឺផ្លូវដង្ហើមកូវីដ-19ដែលមន្ទីរ សុខាភិបាល ខេត្តបាត់ដំបង កំណត់យកនូវវិធាន៤យ៉ាងនេះ ដើម្បីឆ្លើយតបនិងការទប់ស្កាត់ពីជម្ងឺដ៏សាហាវនិងជាសាកល”មួយនេះ។ដូចនេះយើងម្នាក់ៗ ដើម្បីសហគមន៍យើង ស្រុក ក្រុង-ខេត្តយើង ប្រទេសជាតិយើងទាំងមូល ត្រូវចូលរួមនូវវិធានទាំងនេះជាមួយនិងរដ្ឋបាលគ្រប់ថ្នាក់ និង ភ្នាក់ងារសុខាភិបាលដែលនៅជិតខ្លួនយើង ក្នុងការកម្ចាត់ជម្ងឺរាតត្បាតមួយនេះឲ្យបាន៕ អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner