សមាជិក សមាជិកា ស.ស.យ.ក ខណ្ឌចំការមនមានជីវភាពខ្វះខាត ទទួលអំណោយពីឯកឧត្តម ហ៊ុន ម៉ានី

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ លោកសន ប៊ុន មាន បានដឹកនាំក្រុមការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក សុភក្រ័ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ទៅចែកជូនសមាជិក សមាជិកា គ្រួសារស.ស.យ.ក ខណ្ឌចំការមន ដែលមានជីវភាពខ្វះខាត សរុបចំនួន ៨៨គ្រួសារ ដោយសមាជិកម្នាក់ៗទទួលបានអង្ករចំនួន២០គីឡូ មី០១កេសតូច ទឹកស៊ីអ៉ីវ០១យួរ និងត្រីខ០១យួរ ដើម្បីជួយសម្រួលការលំបាកនៅក្នុងកាលៈទេសៈដែលរាជធានីភ្នំពេញ កំពុងបន្តបិទខ្ទប់ នៅរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។

ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមអនុវត្តន៍វិធានការណ៍ ៣ការពារ ៣កុំ និងចាក់វ៉ាក់សាំង ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner