អំណោយឯកឧត្តម ហ៊ុន ម៉ានី បង្ហាញពីកិច្ចគាំពារដល់សមាជិក សមាជិកា គ្រួសារស.ស.យ.ក

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ ៖ លោកសន ប៊ុន មាន បានដឹកនាំក្រុមការងារ នៃសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ និងលោក ហេង ពិសិដ្ឋ ប្រធាន ស.ស.យ.ក. ខណ្ឌបឹងកេងកង បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា ទៅចែកជូនសមាជិក សមាជិកា គ្រួសារស.ស.យ.ក. ខណ្ឌបឹងកេងកង ដែលមានជីវភាពខ្វះខាត សរុបចំនួន ៤៩គ្រួសារ ដោយសមាជិកម្នាក់ៗទទួលបានអង្ករចំនួន២០គីឡូ មី០១កេសតូច ទឹកស៊ីអ៉ីវ០១យួរ និងត្រីខ០១យួរ ដើម្បីជួយសម្រួលការលំបាកនៅក្នុងកាលៈទេសៈដែលរាជធានីភ្នំពេញ កំពុងបន្តបិទខ្ទប់ នៅរសៀល ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ ។

សូមប្រជាពលរដ្ធទាំងអស់នាំគ្នាអត់ធ្មត់នៅក្នុងដំណាក់កាលនេះ និងចូលរួមក្នុងការអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល ៣ការពារ ៣កុំ ដើម្បីបញ្ចប់នូវព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ។

សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ពីឯកឧត្តម ហ៊ុន ម៉ានី ក្នុងជីវភាពការរស់នៅប្រចាំថ្ងៃនិងសកម្មភាពយ៉ាងសកម្មរបស់យុវជន ក្នុងការជួយអ្នកមានជីវភាពលំបាកខ្វះខាត និងកាយវិការសប្បុរសធម៌ ៕ ដោយ / គ្រី សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner