ការចំណាយពេលប្រកបដោយគុណភាព គឺជាជម្រើសដ៏ល្អមួយក្នុងកំឡុងពេលបិទខ្ទប់
រាជធានីភ្នំពេញ ៖ តាមរយៈទំព័រ ហ្វេសប៊ុក ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកឡើងដោយបញ្ជាក់ថា ការចំណាយពេលប្រកបដោយគុណភាព គឺជាជម្រើសដ៏ល្អមួយក្នុងកំឡុងពេលបិទខ្ទប់នៃការរីករាលដាលឆ្លងនៃជំងឺកូវីដ-១៩នេះ។
ជាមួយគ្នានេះក្រសួងប្រៃសណីយ៍ក៏បានលើកឡើងសម្រាប់ដាស់តឿនដល់ឪពុកម្តាយឱ្យដឹងដែរថា “ អ្នកអាចជ្រើសយកវិធី កម្សាន្តសមរម្យសម្រាប់គ្រួសារ ដើម្បីកាត់បន្ថយស្ត្រេស និងបង្កើនភាពកក់ក្ដៅ”។
ក្រសួងមួយនេះបានបន្ថែមឱ្យដឹងថា ជម្រើសមួយចំនួន ដែលអ្នកអាចពិចារណាបាននោះ គឺដោយបង្ហាញតាមរយៈរូបភាពស្តីពីការជួយសម្អាតផ្ទះសម្បែង ការរៀបចំគេហដ្ឋានឱ្យមានសណ្តាប់ធ្នាប់ល្អ ការចេះតាំងសមាធិផ្លូវចិត្តឱ្យអារម្មណ៍ស្ងប់ និងក្រៅពីនេះរួមទាំងការការបង្រៀន ការរៀន ហើយនិងការទទួលចំណេះដឹងផ្សេងៗពីក្រុមគ្រួសារផង៕ដោយ៖ម៉ាដេប៉ូ
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕