ប្រជាពលរដ្ឋ ក្នុងសង្កាត់ផ្សារដើមថ្កូវ ទទួលបានអំណោយ ពី​ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី អង្គការ One2One និងសប្បុរសជនរស់នៅប្រទេសសឹង្ហបូរី

អត្ថបទដោយ៖
ជា សេឌី

លោក អាំង សិរីពិសិដ្ឋ អភិបាលរងខណ្ឌចំការមន តំណាង ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី មានអង្គការ One2One និងសប្បុរសជន រស់នៅប្រទេសសឹង្ហបូរី នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ មកចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ដែលរស់នៅក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។

ក្នុងឱកាសនៃផ្តល់អំណោយជូនដល់ប្រជាពលរដ្ឋ លោក អាំង សិរីពិសិដ្ឋ ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋកុំចាកចេញពីផ្ទះ និងឲ្យបងប្អូនប្រជាពលរដ្ឋយើង សហការចូលរួមជាមួយរាជរដ្ឋាភិបាល ស៊ូទ្រាំរយះពេលខ្លី យើងនឹងបានប្រកបការងារដូចដើម តែបើសិនជាយើងបន្តចាកចេញពីផ្ទះដដែលមិនដឹងថាជាពេលណាទេយើងនឹងបានរួចផុតពីការបិទខ្ទប់រាជធានីភ្នំពេញ និងខេត្តកណ្ដាលនោះទេ។ ជាមួយគ្នានេះដែរ លោកបានថ្លែងកោតសរសើរដល់អាជ្ញាធរសង្កាត់ កងកម្លាំងប្រជាការពារ ដែលបានលះបង់កម្លាំងកាយចិត្តអនុវត្តនូវសេចក្តីសម្រេចលេខ៥១  ៥២ ៥៣ និង៥៤ និងសារទរផងដែរ ដែលប្រជាពលរដ្ឋបានសន្យាចំពោះរូបលោកថា និងមិនចេញក្រៅផ្ទះឡើយ។

លោកអភិបាលរងខណ្ឌចំការមន សូមឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានការខ្វះខាត អាចទំនាក់ទំនងមកអាជ្ញាធរមូលដ្ឋានសង្កាត់ រឺក៏ទាក់ទងទៅរដ្ឋាបាលខណ្ឌចំការមន រឺក៏អាចទំនាក់ទំនងមកលោកផ្ទាល់ក៏បាន ដោយសារតែមានសប្បុរសជននានាបានផ្តល់ជំនួយតាមរយះលោក ជាពិសេស គឺលោកជំទាវកែ សួនសុភី ស សុខា។

សូមបញ្ជាក់ថា អំណោយដែលនាំមកចែកជូនប្រជាពលរដ្ឋចំនួន២០០គ្រួសារ ស្នាក់នៅបន្ទប់ជួលចំនួន ៤ទីតាំង ក្នុងភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមនរួមមាន៖

-ទីតាំងទី១ ផ្លូវ១៣៥ ភូមិ១ ចំនួន ៣៦បន្ទប់

-ទីតាំងទី២ ផ្លូវ១០៥ ភូមិ១ ចំនួន ៤៤បន្ទប់

-ទីតាំងទី៣ ផ្លូវ១០៥ ភូមិ១ ចំនួន៤៩បន្ទប់

-ទីតាំងទី៤ ផ្លូវ៥១០ ភូមិ១ ចំនួន៥១បន្ទប់

-ប្រជាពលរដ្ឋរស់នៅមាត់ប្រឡាយ ២០គ្រួសារ

សរុបចំនួន ២០០គ្រួសារ ដោយក្នុង ០១គ្រួសារ  ទទួលបានអង្ករចំនួន ២០គីឡូក្រាម ពងមាន់ចំនួន ១៥គ្រាប់ ត្រីខចំនួន ៥កំប៉ុង៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner