៤ថ្ងៃ ក្រុមការងារ ចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ប្រភេទស៊ីណូហ្វាមដូសទី២ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ពនៅតាមគោលដៅចំណុះទាំង៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសំរេចបានជិត៩០០នាក់
ខេត្តកណ្តាល៖ រយះ៤ថ្ងៃ ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី២ ប្រភេទស៊ីណូហ្វាម ជូនដល់កងទ័ពនិងក្រុមគ្រួសារកងទ័ព នៅតាមគោលដៅចំណុះទាំង៤របស់តំបន់ប្រតិបត្តិការសឹករងកណ្តាលសំរេចបានជិត៩០០នាក់ ។ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ (ដូសទី២) ជូនកងទ័ព និងក្រុមគ្រួសារកងទ័ព មានរយៈពេល៥ថ្ងៃគឺចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅទាំង ០៤ នៅក្នុងគ្រាដែលប្រទេសកម្ពុជា បានបិទខ្ទប់ការធ្វើដំណើរចេញចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីបង្ការការចម្លងមេរោគកូវី១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។
យោងទៅតាមផែនការនៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី២ ជូនកងទ័ព និងគ្រួសារកងទ័ព ដែលស្ថិននៅភូមិសាស្រ្តខេត្តកណ្តាល របស់ក្រុមការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ យោធភូមិភាគពិសេស ទាំង៤គោលដៅ រួមមានដូចជា៖
– គោលដៅទី១ នៅទីបញ្ជាការតំបន់ប្រិតបត្តិការសឹករងកណ្តាល ត្រូវមកចាក់នៅគោលដៅនេះ មាន៣ស្រុក ក្រុង (ក្រុងតាខ្មៅ, ស្រុកកោះធំ, ស្រុកស្អាត)និង វរៈសេនាតូចលេខ១ កង៦០១ ចាប់ផ្តើមចាក់ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១
– គោលដៅទី២ នៅផ្នែកសឹករងអង្គស្នូល មកចាក់នៅគោលដៅនេះ មាន៣ស្រុក (ស្រុកកណ្តាលស្ទឹង, ស្រុកអង្គស្នូល, ស្រុកពញាឮ) ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១
– គោលដៅទី៣ នៅសាលាអនុវិទ្យាល័យព្រះសីហនុរាជ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាលៈ មកចាក់នៅគោលដៅនេះមាន៣ស្រុក (ស្រុកខ្សាច់កណ្តាល, ស្រុកមុខកំពូល, និងស្រុកល្វាឯម) ចាប់ពីថ្ងៃទី២៦ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។
– គោលដៅទី៤ នៅផ្នែកសឹករងកឿនស្វាយ មកចាក់នៅគោលដៅនេះមាន២ស្រុក (ស្រុកលើកដែក ស្រុកគៀនស្វាយ) ចាប់ពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១
គួរបញ្ជាក់ថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ស្អែកនេះ តំបន់ប្រតិបត្តិការសឹករងកណ្តាល និងរៀបចំការចា់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដូសទី២ ប្រភេទស៊ីណូវ៉ាក់ ជូនដល់សមាជិកសមាគមនអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល។ អាស្រ័យហេតុនេះសូម សមាជិកសមាគមអតីតយុទ្ធជនកម្ពុជា អញ្ចើញមកទទួលការចាក់វ៉ាក់សាំងលើកទី២ដូសទី២ នៅតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្ថិតនៅក្នុងភូមិសាស្រ្តក្រុងតាខ្មៅ ខេត្តកណ្តាល។ ជាមួយគ្នានេះ កងរាជអាវុធហត្ថខេត្តកណ្តាល បានជួយឧបត្ថម្ភទឹកសុទ្ធអរុណា ចំនួន ៣៥កេស អាកុល ១កាន និងថវិការ ១លានរៀល សំរាប់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានចូលរួមឧបត្ថម្ភ ទឹកក្រូច៣៥ កេស អាកុល១ កាន ម៉ាស់១កេស និងថវិកា១ លានរៀល សំរាប់ជួយឧបត្ថម្ភដល់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកណ្តាល ផងដែ៕