រដ្ឋបាលខេត្តកណ្តាល បន្តបិទផ្សារគគីរ ១៤ថ្ងៃទៀត (Video Inside)

រដ្ឋបាលខេត្តកណ្តាល បានបន្តបិទផ្សារគគីររយៈពេល២សប្តាហ៍ទៀត ក្រោយការបិទរយៈពេល១៤ថ្ងៃរួចមក ហើយបានកន្លងផុតទៅ។ ផ្សារគគីរ ត្រូវបានបិទមុននេះកាលពីថ្ងៃទី១៣មេសាបន្ទាប់ពីបានរកឃើញមនុស្ស ៧នាក់បានឆ្លងនឹងកូវីដ១៩។ នៅថ្ងៃទី២៧មេសានេះ រដ្ឋបាលខេត្តកណ្តាលក្នុងសេចក្តីសម្រេចមួយបានសរសេរ ថាត្រូវបន្តផ្អាកជាបណ្តោះអាសន្នដំណើរការអាជីវកម្មផ្សារគគីរនេះរយៈពេល២សប្តាហ៍ទៀតរហូតដល់ថ្ងៃទី១០ ឧសភាដើម្បីទប់ស្កាត់ការឆ្លងកូវីដ១៩ និងការរៀបចំឡើងវិញឲ្យបានល្អប្រសើរទីតាំងលក់ដូរក្នុងផ្សារគគីរ។ផ្សារ គគីរមានទីតាំងនៅភូមិគគីរ, ឃុំគគីរ, ស្រុកកៀនស្វាយ ខេត្តកណ្តាល ដែលជាខេត្តមានការផ្ទុះឆ្លងខ្លាំងបន្ទាប់ ពី រាជធានី។

https://www.youtube.com/watch?v=IeouJ0R9A1A
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner