ប្រទេសអាស៊ាន មានការឆ្លងកូវីដ១៩ ជាងមួយម៉ឺនករណី រយៈពេល២៤ម៉ោងចុងក្រោយ (Video Inside)
ប្រទេសអាស៊ានទាំង១០ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ការឆ្លងកូវីដ១៩ថ្មី មានចំនួន១ម៉ឺន៧ពាន់ ៣៩៤ករណី និងការស្លាប់ថ្មីមានចំនួន២៦២នាក់។ កម្ពុជាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ មានការឆ្លងថ្មី សរុបចំនួន៥០៨ករណី ដែលជាការឆ្លងចូលក្នុងសហគមន៍ទាំងអស់។ ចំណែកការស្លាប់ថ្មីនៅថ្ងៃនេះមានចំនួន ៣នាក់ដែលនាំឲ្យការស្លាប់សរុបមានចំនួន៨២នាក់។
កម្ពុជាគិតត្រឹមថ្ងៃ ទី២៧ខែមេសាឆ្នាំ២០២១នេះ ការឆ្លងសរុបមានចំនួន១ម៉ឺន១ពាន់៦៣ករណី, ចំណែកការព្យាបាលជាសះស្បើយមានចំនួនសរុប៣ពាន់៧០៤នាក់ រួមទាំងការព្យាបាលជាសះស្បើយ១២៧នាក់ ក្នុងរយៈ ពេល២៤ម៉ោងចុងក្រោយនេះ។
ប្រទេសដែលមានការឆ្លងថ្មី ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះនៅអាស៊ាន ក្រៅពីប្រទេសកម្ពុជា នៅមាន ប្រទេសចំនួន៨ទៀត ក្នុងនោះគឺប្រទេសឥណ្ឌូនេស៊ី, ហ្វីលីពីន, ម៉ាឡេស៊ី, សឹង្ហបុរី, ថៃ, មីយ៉ាន់ម៉ា, ឡាវ និង វៀតណាម។ ប្រទេសដែលមានការស្លាប់ថ្មីរយៈពេល២៤ម៉ោងចុងក្រោយនេះ មានចំនួន៥ប្រទេស គឺប្រទេស ឥណ្ឌូណេស៊ី, ហ្វីលីពីន, កម្ពុជា, ថៃនិងប្រទេសម៉ាឡេស៊ី។