ការចាក់វ៉ាក់សាំងទូទាំងប្រទេស ដូសទី១ បានជាង១លាន២៩ម៉ឺន៥ពាន់នាក់, ដូសទី២ បាន៧៧៧,៦៤៣នាក់ (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងទូទាំងប្រទេស បាននិងកំពុងសម្រុកធ្វើយ៉ាងខ្លាំងក្លាទន្ទឹមនឹងសន្ទុះឆ្លងរាតត្បាត នៅតែបន្តវាយលុកឥតឈប់ឈរក្នុងសហគមន៍។ ចំនួនមនុស្សដែលបានទទួលការចាក់វ៉ាក់សាំងក្នុងដូសលើក ទី១នៅទូទាំងប្រទេស បានសរុបមានចំនួនជាង១លាន២៩ម៉ឺននាក់ ។ ចំណែកការចាក់វ៉ាក់សាំងក្នុងដូសលើក ទី២នោះវិញមានចំនួនសរុបជាង៧៧ម៉ឺន៧ពាន់នាក់។

កម្ពុជាបានចាប់ផ្តើមទទួលការចាក់វ៉ាក់សាំងដំបូងគឺនៅថ្ងៃទី១០ កុម្ភៈឆ្នាំ ២០២១។ វ៉ាក់សាំងដែលកម្ពុជាបាន ទទួលរហូតមកទល់នឹងពេលនេះ មានចំនួនបីប្រភេទ គឺវ៉ាក់សាំងស៊ីណូហ្វាម, វ៉ាក់សាំងស៊ីណូវ៉ាក់ និងវ៉ាក់សាំង AstraZeneca ដែលមានសារុប៣លាន៦២ម៉ឺន៤ពាន់ដូស។

គិតត្រឹមថ្ងៃទី ២៦មេសា ការចាក់វ៉ាក់សាំងក្នុងដូសលើកទីមួយជូនដល់ប្រជាពលរដ្ឋស៊ីវិល បានចំនួន១លាន ១ពាន់៤៣០នាក់ និងការចាក់ដូសលើកទី២លើពលរដ្ឋស៊ីវិល មានចំនួន៥៦ម៉ឺន៧៩៤នាក់។ ពីខាងក្រសួងការពារជាតិនោះវិញ ចំនួនអ្នកបានចាក់ដូសទីមួយបានកើន ដល់២៩ម៉ឺន៤ពាន់៥៤៣នាក់ និងអ្នក បានចាក់ ដូសលើកទី២ចំនួន ២១ម៉ឺន៦ពាន់៨៤៩នាក់។

បើគិតសរុបអ្នកទទួលការចាក់ដូសលើកទី១ នៅទូទាំងប្រទេសគិតត្រឹមថ្ងៃទី២៦មេសា ទាំងស៊ីវិលនិងយោធា មានចំនួន១លាន២៩ម៉ឺន៥ពាន់៩៧៣នាក់។ ចំណែកការចាក់ដូសលើកទី២ទាំងស៊ីវិលនិងយោធាមាន សារុប ៧៧ម៉ឺន៧ពាន់៦៤៣នាក់។

https://www.youtube.com/watch?v=UvmpVs0syL8
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner