កម្ពុជាបានហាមឃាត់ការធ្វើដំណើរជនបរទេសមកពីឥណ្ឌាឬឆ្លងកាត់ឥណ្ឌា (Video Inside)
កម្ពុជាបានហាមឃាត់ការធ្វើដំណើររបស់រាល់ជនបរទេសណាដែលឆ្លងកាត់ឬចេញមកពីប្រទេសឥណ្ឌាដែល កំពុងមានការផ្ទុះឆ្លងខ្លាំងនាបច្ចុប្បន្ននេះ។ ក្នុងប្រទេសឥណ្ឌា ការឆ្លងជាប់ៗគ្នាក្នុងមួយថ្ងៃជាង៣០ម៉ឺននាក់ក្នុង រយៈពេលប៉ុន្មានថ្ងៃមកនេះ បានធ្វើឲ្យពិភពលោកមានការព្រួយបារម្ភជាខ្លាំង។ មន្ទីរពេទ្យក្នុងរដ្ឋធានីដេលី ត្រូវគេរាយការណ៍ការហួសពីសមត្ថភាពក្នុងការទទួលយកអ្នកជម្ងឺ, ខ្យល់អុកស៊ីហ្សែនសម្រាប់ បញ្ចូលដង្ហើមជួយ ជនរងគ្រោះ បានអស់រលីង, អ្នកជម្ងឺដែលគ្មានខ្យល់អុកស៊ីហ្សែន បានស្លាប់ជាបន្តបន្ទាប់, មនុស្សស្លាប់ ត្រូវគេគរ ខ្លះត្រូវបានដុត និងខ្លះត្រូវបានគេយកទៅបញ្ចុះ ប៉ុន្តែវាលកប់ខ្មោចក្នុងប្រទេសឥណ្ឌា ត្រូវគេបញ្ជាក់ថាបានពេញ ដោយសពនិងស្ទើររកដីបញ្ចុះមិនបាននោះថែមទៀត។
ការឆ្លងខ្លាំងក្នុងប្រទេសឥណ្ឌានិង បានរាលដាលដល់ បណ្តាប្រទេសដទៃ បានប្រញាប់ឲ្យប្រទេសមួយចំនួនក្នុងពិភពលោកបានដាក់ចេញនូវបំរាម ហាមឃាត់ការ ធ្វើដំណើររបស់ជនបរទេសទាំងឡាយណាមកពីប្រទេសឥណ្ឌា។ កម្ពុជាទើបនឹងបានដាក់ចេញ ការហាមឃាត់ ការធ្វើដំណើររបស់រាល់ជនបរទេសដែលឆ្លងកាត់ឬចេញមកពីប្រទេសឥណ្ឌានៅថ្ងៃទី២៧មេសា នេះទេ ប៉ុន្តែ ប្រទេសជាច្រើនដូចជាប្រទេសអង់គ្លេស, សហភាពអារ៉ាប់អេមីរ៉ាត, ប្រទេសកាណាដា, គុយវ៉ែត, អូ ម៉ង់, កោះ ហុងកុង, ប្រទេសអារ៉ាប់សាអ៊ូឌី, សឹង្ហបុរី និងប្រទេសឥណ្ឌូណេស៊ីនោះជាដើម បានដាកចេញនូវការ ហាមឃាត់ នេះ ជាច្រើនថ្ងៃកន្លងមកហើយ។