បន្ទប់ពិគ្រោះសុខភាពស្ត្រី របស់វេជ្ជបណ្ឌិត ឈុន សមសោភា មានមនុស្សឆ្លងកូវីដ១៩ចេញចូល (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ទៅទទួលសេវានៅបន្ទប់ពិគ្រោះសុខភាពស្ត្រី របស់វេជ្ជបណ្ឌិត ឈុន សមសោភា ត្រូវ ប្រញាប់ធ្វើចត្ដាឡីស័ក។ បន្ទប់ពិគ្រោះសុខភាពស្ត្រីរបស់វេជ្ជបណ្ឌិត ឈុន សមសោភា មានទីតាំងស្ថិតនៅ ផ្ទះលេខ៤៥, ផ្លូវ២៩២, សង្កាត់អូឡាំពិក, ខណ្ឌចំការមន រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៧មេសាឆ្នាំ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ បានទៅរកសេវានៅបន្ទប់ពិគ្រោះសុខភាពស្ត្រី របស់វេជ្ជបណ្ឌិត ឈុន សមសោភា រវាងពីថ្ងៃ២៣ដល់ថ្ងៃ២៦ មេសាឆ្នាំ២០២១ ដើម្បីទទួលសេវាពិនិត្យផ្ទៃពោះ។ 

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវ ឲ្យ ប្រជាពលរដ្ឋដែលបានទៅកាន់បន្ទប់ពិគ្រោះនោះ  ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដាន សុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

https://www.youtube.com/watch?v=-ZbnUM7HBT4
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner