ក្រុមហ៊ុន អឹមវីអិល តាដា មានបុគ្គលិកឆ្លងកូវីដ១៩ (Video Inside)

ប្រជាពលរដ្ឋដែលធ្លាប់ដែលមានទំនាក់ទំនងញឹកញាប់ជាមួយបុគ្គលិកធ្វើការនៅក្រុមហ៊ុន តាដា  ត្រូវធ្វើចត្ដាឡីស័ក។ ក្រុមហ៊ុន អឹមវីអិល តាដា (TADA) គឺជាក្រុមហ៊ុនមានទីតាំងនៅផ្ទះលេខ៩៧, ផ្លូវលេខ៥៩០, សង្កាត់ បឹងកក់២, ខណ្ឌទួលគោក រាជធានីភ្នំពេញ។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ នៅថ្ងៃទី២៧មេសាឆ្នាំ ២០២១ បានជូនដំណឹងថា មានអ្នកជំងឺកូវីដ-១៩ ដែលជាបុគ្គលិកធ្វើការនៅក្រុមហ៊ុន អិមវីអិល តាដា (TADA) នោះបានធ្វើការរវាងពីថ្ងៃ១៧ដល់ថ្ងៃ២៤មេសាឆ្នាំ២០២១។ សេចក្ដីរាយការណ៍បានបញ្ជាក់ថា បុគ្គលិកដែល ឆ្លងជំងឺកូវីដ-១៩នោះ បានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលិកផ្សេងៗជាច្រើនទៀតនៅក្នងក្រុមហ៊ុន។

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលដែលមានទំនាក់ទំនងញឹកញាប់ជាមួយបុគ្គលិក ធ្វើការនៅក្រុមហ៊ុននោះ ត្រូវដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនោះ។

https://www.youtube.com/watch?v=dNw32Z6rYuM
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner