ទេសចរណ៍ជាតិនិងអន្តរជាតិចំនួនជិត៧០០នាក់ បានចូលទស្សនាប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ក្នុងថ្ងៃបើកដំណើរការដំបូង (Video Inside)

ទេសចរណ៍ជាតិ និងអន្តរជាតិចំនួនជិត៧០០នាក់ បានចូលទស្សនាប្រាង្គប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ ក្នុងថ្ងៃបើកដំណើរការដំបូង។ អាជ្ញាធរជាតិអប្សរាបានថ្លែងថា ក្នុងចំណោមភ្ញៀវទេសចរសរុប៦៩៦នាក់ ដែលធ្វើទស្សនកិច្ចថ្ងៃដំបូងទី២៦មេសា រួមមានភ្ញៀវទេសចរណ៍ជាតិចំនួន៦៨០នាក់ និងភ្ញៀវអន្តរជាតិចំនួន១៦នាក់ ។

តំបន់រមណីដ្ឋានអង្គរត្រូវបានបិទតាំងពីថ្ងៃទី៧មេសាឆ្នាំ២០២១ និងទើបតែបើកទទួលស្វាគមន៍ភ្ញៀវទេសចរឡើង វិញ តាមរយៈសេចក្តីសម្រេចនារសៀលថ្ងៃទី២៥មេសា ។ របាយការណ៍របស់អាជ្ញាធរអប្សារាបញ្ជាក់ថា កន្លែង ដែលភ្ញៀវទេសចរណ៍ទៅទស្សនាច្រើនជាងគេមានប្រាសាទភ្នំបាខែង ដែលទទួលបានភ្ញៀវទេសចរ២២៧នាក់, ប្រាសាទអង្គរវត្ត១១៦នាក់, ប្រាសាទភិមានអាកាស៥៣នាក់ និងបណ្តាប្រាសាទគោលដៅសំខាន់ៗ ប្រមាណ ជាង២០កន្លែង ផ្សេងទៀតក្នុងតំបន់រមណីយដ្ឋានអង្គរ។

ក្នុងការបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អាជ្ញាធរជាតិអប្សរាបានដាក់ចេញនូវវិធានការសម្រាប់មន្ត្រីភ្នាក់ងារបំពេញកិច្ចការតាមប្រាង្គប្រាសាទទាំងអស់ ត្រូវអនុវត្តជាប្រចាំនូវវិធានការ ៣កុំ និង៣ការពារឲ្យបានជាប់ជាប្រចាំ។ ចំពោះប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មុនពេលចូលទស្សនាប្រាសាទគឺ តម្រូវឲ្យពាក់ម៉ាស់, លាងសម្អាតដៃជាមួយអាល់កុល និងស្គេនកម្មវិធីQR Code ចុះឈ្មោះដើម្បីទប់ស្កាត់មេរោគកូវីដ-១៩ ជាពិសេសមិនឲ្យមានការប្រមូលផ្តុំ ឬការឈរកៀកៗគ្នាឡើយ។

https://www.youtube.com/watch?v=SmNsZ01lLMI
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner